តុលាការខេត្តកណ្តាល ឃុំខ្លួនក្រុមចោរក្មេងៗជិះម៉ូតូស្ទាក់ វៃយកម៉ូតូពីពលរដ្ឋតាមផ្លូវ នៅស្រុកអង្គ ស្នួល ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមចោរសុតតែក្មេងៗ បានធ្វើសកម្មភាពជិះម៉ូតូ ដើរដេញវៃ យកម៉ូតូពីពលរដ្ឋនៅតាមផ្លូវ ដែលកម្លាំងនគរបាលស្រុកអង្គស្នួលចាប់បាន ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ហួត ហ៊ាង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ប៉ុនប៉ង លួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា” តាមមាត្រា២៧ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ដែលប្រព្រឹត្តនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ១៤៥ ភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះទី០១ឈ្មោះផល សុផាន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅ
ភូមិ​​ត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលទី០២ឈ្មោះលីម គីមហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករោងចក្រ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនត្រូវចោទទី០១ឈ្មោះសឿន មករាភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញគោនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ទី០២ឈ្មោះរីម អាហ្វី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​រោងចក្រនៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ទី០៣ឈ្មោះជុំ ប៊ុននីភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៌ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់អោយដឹងថា ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ចេញពីផឹកស៊ីនៅនៅកញ្ចុះភូមិសររមំាង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល លុះមក​ដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូម៉ាកសង់១គ្រឿង ជិះគ្នា៣នាក់មកទន្ទឹមហើយកៀរ ម៉ូតូជន រងគ្រោះរួចវាយដោយមួក សុវត្ថិភាពនិងខ្សែក្រវ៉ាត់ ហើយមានម៉ូតូម៉ាកនិច១គ្រឿងទៀតជិះគ្នា២នាក់មកដល់ស្រែកបញ្ជាឲ្យវាយទៅៗ ដេញតាមវាយរហូតមកដល់ផ្លូវជាតិលេខ៤ ចម្ងាយប្រហែល២គីឡូម៉ែត្រ ទើបជួបកម្លាំងល្បាតហើយឃាត់ខ្លួនបានចំនួន៣នាក់ ឯម៉ូតូម៉ានិចជិះត្រឡប់ក្រោយគេចខ្លួនបាត់ ។

តាមចម្លើយសារភាពរបស់ឈ្មោះ រីម អាហ្វី បានសារភាពថាខ្លនទើបតែស្គាល់គ្នាជាមួយក្រុមម៉ូតូនិចនៅកន្លែងសុីផឹកលើកទី១ មិនបានស្គាល់ឈ្មោះអ្នកទាំង២នោះទេ ហើយខ្លួននិងបក្ខពួក បានជិះតាមវាយយកម៉ូតូតែមកជួបនឹងសមត្ថកិច្ច ល្បាតឃាត់ខ្លួនបានតែម្តង៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print