ភ្នំពេញ៖បុគ្គលិកក្រុមហ៊ុន Opennet ឡើងតខ្សែអ៊ិនធើណេតប៉ះចរន្តអគ្គីសនី ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់ តែសំណាងល្អត្រូវអ្នកធ្វើការជាមួយគ្នា រួមទាំងអ្នកភូមិនាំគ្នា ទាញយកចេញបញ្ជូនទៅសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវីត។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិ គៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វា។
ជនរងគ្រោះត្រូវនគរបាលអោយដឹងថាមាន ឈ្មោះ ទឹម ឈុន អាយុ ៣០ ឆ្នាំ ជា បុគ្គលិកក្រុមហ៊ុនOpennet ស្នាក់នៅ ម្តុំសួនឧស្សាហ៍កម្មកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ត្រូវចរន្តអគ្គីសនីឆក់ឆេះសក់ និងឆេះខ្លោច ខ្នងរងរបួសធ្ងន់ធ្ងរ ត្រូវបានអ្នកធ្វើការជាមួយគ្នា ដឹកតាមម៉ូតូកង់៣បញ្ចូនទៅកាន់មន្ទីរពហុព្យាបាលតុសិត ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុគ្គលិក ក្រុមហ៊ុន ខ្សែកាបមានគ្នា ២នាក់ បានដាក់ជណ្តើរឡើង តខ្សែអ៊ីនធើណេត ។ខណៈតបណ្តាញ នោះ ជនរងគ្រោះ ក៏បានដាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវ ហើយបាននឹងប៉ះបណ្តាញអគ្គីសនី ឆក់បែកផ្កាភ្លើង ឆេះ សក់ និងអាវ បណ្តាលអោយឆេះខ្លោចខ្នង។
ប្រភពបន្តទៀតថា ភ្លាមៗ ត្រូវបានអ្នកធ្វើការការជាមួយគ្នា ទៅដោះខ្សែក្រវាត់ចាប់ទាញចេញយកដាក់លើដំបូលផ្ទះ ក្រោយមកអ្នកភូមិបាននាំគ្នា ជួយទំលាក់នាំយកទៅសង្គ្រោះ។
បើតាមឈ្មោះឃួន ចាន់ធី អាយុ៣៥ឆ្នាំ ដែលជាអ្នកធ្វើការជាមួយគ្នាបានអោយដឹងថាខ្លួន ត្រូវបានបុគ្គលិកក្រុមហ៊ុន ជួលក្នុង១ថ្ងៃ តម្លៃ១៥ដុល្លារ ម្នាក់ដើម្បីអោយតខ្សែអ៊ិនធើណេតនៅពេលគាបខ្សែក៍ប៉ះខ្សែ បណ្តាញអគ្គិសនីឆក់ចរន្តឆក់បណ្តាលអោយរងរបួសធ្ងន់តែម្តង។
ទោះជាមានការអៈអាងពីនគរបាលថាជនរងគ្រោះជាបុគ្គលិក ក្រុមហ៊ុន Opennet ក៏ដោយ តែនៅល្ងាចថ្ងៃទី១២ ខែឆ្នាំដដែលនេះ តំណាងខាងក្រុមហ៊ុន Opennet បានទូរស័ព្ទមកកាន់ អង្គភាព នគរដ្រេហ្គន ថា៖ ជនរងគ្រោះមិនមែនជាបុគ្គលិកក្នុងក្រុមហ៊ុនខ្លួនទេ ព្រោះបុគ្គលិកក្រុមហ៊ុនឯកសណ្ឋានត្រឹមត្រូវ និងមានបុគ្គលិកបណ្តែត ដែលត្រូវជួលមកធ្វើការអោយឈ្មួលតម្លៃ១ថ្ងៃ១៥ដុល្លារនោះដែរ៕
ដោយ៖ ជ្រោយពេជ្រ