អគ្គិភ័យឆាបឆេះរោងស្តុកថ្នាំបុរាណខ្មែរយ៉ាងសន្ធោសន្ធៅ ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ រោងស្តុកថ្នាំបុរាណខ្មែរ ដំបូលប្រក់ស័ង្កសីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការអន្តរាគមន៍ទាំងយប់។ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់ឱសថបុរាណខ្មែរមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ បានឃើញមានផ្សែងហុយៗ ចេញពីជាន់​ទី១នៃរោងប្រក់ស័ង្កសី ដែលជារោងស្តុកថ្នាំបុរាណខ្មែរខាងលើ។ មួយសន្ទុះក្រោយមក ស្រាប់តែមានអណ្ដាតភ្លើង ឆាបឆេះសំបកឈើ និងស្លឹកឈើស្ងួតៗ ដែលគេស្តុកទុកក្នុងរោងប្រក់ស័ង្កសីខាងលើ ដើម្បីសមគ្នាធ្វើជាឱសថព្យាបាលជំងឺ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ នាំគ្នាជួយទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យ មកធ្វើការបាញ់ពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យ ឱ្យចុះមកជួយអន្តរាគមន៍។ ដោយទីតាំងខាងលើមានការពិបាកក្នុងការបាញ់ទឹកពន្លត់ទើបប្រើរយះពេលប្រមាណ១ម៉ោងកន្លះ ទើបអាចពន្លត់ភ្លើងបានទាំងស្រុង នៅម៉ោង១១យប់ថ្ងៃដដែល។

យោងតាមរបាយការរបស់សមត្ថកិច្ចបានអោយដឹងថាករណីនេះ ប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន ៩គ្រឿង ក្នុងនោះរួមមាន រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន នគរបាលជាតិភ្នំពេញចំនួន២គ្រឿងបាញ់ទឹកអស់ចំនួន៥គ្រឿង។រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៤គ្រឿងបាញ់អស់ទាំង៤គ្រឿង។

រោងប្រក់ស័ង្កសី ខូចខាតមានទំហំ៤.៥X១២ម៉ែត្រ និងថ្នាំបុរាណខ្មែរ ដែលស្តុកនៅខាងក្នុងប៉ុណ្ណោះ។ មិនបណ្ដាលឲ្យឆាបឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ចេញពីជាទី១ នៃរោងខាងលើ៕ ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print