ភ្នំពេញ: លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ MISHUTKIN IGOR នាយកសាលកវិទ្យាល័យការពារ ជាតិ សហព័ន្ធរុស្សីនិងប្រតិភូ អមដំណេីរ ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅអគារមិត្ត ភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន ស្វាគមន៍ចំពោះគណៈ ប្រតិភូសាកលវិទ្យាល័យការពារប្រទេសរុស្សី ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដេីម្បីរិតចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ។
លោកបន្តថាទៀតថា : កន្លងមករុស្សីតែងតែជួយដល់កម្ពុជាតាមអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារ ជាតិទាំងពីរកម្ពុជា -រុស្សី លេីការបណ្តុះបណ្តាលធនធានក្នុងខ.ភ.ម ដែលសព្វមានសិក្ខាមយោធាកម្ពុជាក៏កំពុងបន្តរៀនផ្នែកពេទ្យ និងជំនាញផ្សេងៗជាច្រេីនទៀត ។
លោកឧត្តមសេនីយ៍ទោ MISHUTKIN IGOR មានប្រសាស ន៍ថា: បើនិយាយពីនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា -រុស្សី មានជាយូរយារណាមកហើយ ក្នុងនោះរុស្សីនៅតែបន្តកិច្ចទំនាក់ទំនង ឲ្យកាន់តែល្អប្រសេីរថែមទៀត ជាមួយកម្ពុជា ដូច ជាជួយបណ្តះបណ្តាលដល់សិក្ខាកាមយោធា កម្ពុជាដើម្បីពង្រឹងសមត្ថភាព ក្នុងការជួយអភិវឌ្ឍន៍ និងការពារបូរណភាព ទឹកដីបានស្ថិតស្ថេរគង់វង្ស រីកចម្រើនទ្វេឡើងថែមទៀ ។
គួររំឮកផងដែរថា : ជាបន្តបន្ទាប់គណៈប្រតិភូ បានចូលជួបសំណេះសំណាល ពិភាក្សាការងារជាមួយ លោកនាយឧត្តម សេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋាន យោធ សេវា ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានបុគ្គលិក និង លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ស្តីពីទំនងកិច្ចសហប្រ តិបត្តិការរវាង សកលវិទ្យាល័យការពារជាតិ កម្ពុជា-រុស្សី ដែលមានកម្មសិក្សាការីកំពុងសិក្សាជាច្រេីនរយនាក់នៅសាធារណរដ្ឋសហព័ន្ធរុស្សីផងដែរ ៕សុខដុម