សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារកណ្តាល ឃាត់ខត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាបូបលុយជនបរទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៣ខែ​ធ្នូ​ឆ្នាំ២០១៩ ​​ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរ​បាល​ខណ្ឌ ដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាបូបលុយជនបរទេសនៅចំណុច​ច្រាំង​ទន្លេ​សួនច្បារ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ភូមិ​ទី៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះវ៉ាន់​ ចាន់​រស្មី​ អាយុ២៩ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិត​ប្រាកដ​។ ចំណែកជនរងគ្រោះ ឈ្មោះ​ MiLin JasMies ភេទស្រី អាយុ២៥ឆ្នាំ ​ជនជាតិ​ប៊ែលស៊ិច មុខរបទេសចរណ៏​ដែលមានទីលំនៅHotel Po Rock សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការមន​​រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ​ជនរងគ្រោះនឹង​មិត្តភាព​បាននាំ​គ្នា​ទៅ​អង្គុយ​លេង​នៅ​ច្រាំង​ទន្លេ​សួនច្បារ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ភូមិ​៣ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ខណ្ឌដូនពេញ​រាជធានី​ សស្សស្រាប់តែមានសង្ស័យម្នាក់បានដើរមកធ្វើសកម្មភាពលួច​​យកកាបូប​លុយ ​​របស់​ជន​រងគ្រោះ​បានសម្រេច​គេចខ្លួនពេលនោះ ជនរងគ្រោះក៏បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ដែលកំពុងល្បាតឃើញបានអន្តរាគមន៍ដេញឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាកាបូបលុយរបស់ជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១។

វត្ថុតាងដកហូតបានពីជនសង្ស័យមានកាបូបលុយ មានលុយ​ដុល្លារ​ចំនួន​៨៩$ លុយខ្មែរចំនួន​ ៣៣៦០០​រៀល ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យកំពុងបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលារការចាត់ការបន្តតាមនិតិវិធី ៕ ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print