ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា តំបន់ចំនួនពីរគឺតំបន់ជួរភ្នំនិងតំបន់មាត់សមុទ្រ អាកាសធាតុនឹងចុះត្រជាក់មួយសប្តាហ៍ទៅមុខនេះ (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩) ។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ពីមូលហេតុថា ដោយសារជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសមួយសប្តាហ៍ទៅមុខនេះមានដូចខាងក្រោមនេះ ៖
១– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C និង សីតុណ្ហភាពអតិបរមាមានពី២៨-៣១ °C ។
២-បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕
...