ភ្នំពេញ: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច នៅត្រង់មុខផ្ទះលេខ១១៩ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧ផ្លូវ៣៧១សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មុខរបរកម្មកររត់តុ(អ្នកបើកម៉ូតូ)
ជនសង្ស័យ ទី២.ឈ្មោះសុខ ចំមើន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសំណង់មិនរៀបរយក្នុងវត្តព្រយូរវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរគ្មាន(អ្នកឆក់) ។
-ជនរងគ្រោះឈ្មោះSUMMER IQBALភេទប្រុសអាយុ៣៧ឆ្នាំជនជាតិប៉ាគីស្ថានស្នាក់នៅផ្ទះ១២៥អាផ្លូវ១១៣ក្រុម៤ ភូមិ០៥សង្កាត់បឹងកេងកង២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញមុខរបរពាណិជ្ជករ។
បើតាមប្រភពពត៍មានពី សមត្ថកិច្ច បានអោយដឹងថាមុនកើតហេតុ ជនសង្ស័យ២នាក់ជិះ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1CX5597 បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ដែលកំពុងដើរ នៅតាមផ្លូវ៣០៤ បន្ទាប់ពីឆក់ការបូបពីជនរងគ្រោះបានហើយភ្លាមៗជនរងគ្រោះបានជិះដេញទាន់ក៏ប្រទាយប្រតប់គ្នា ស្របពេលកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងមកដល់ក៏ឃាត់ខ្លួនជនសង្ស័យមក សាកសួរភ្លាមៗនៅអធិការដ្ឋាននគរបាលខណ្ឌផងដែរ។
វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1CX5597និងទូរសព្ឌដៃមួយគ្រឿងម៉ាកIphon 7plusពណ៍ខ្មៅ(ប្រគល់ឲ្យជនរងគ្រោះវិញ)។
ជនសង្ស័យទាំង២ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណបឹងកេងកង និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕