រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែ សម្រួល តំបន់ក្តាន់២ឲ្យទៅជារង្វង់មូលវិញ ដើម្បីរំដោះចរាចរណ៍ កុំឲ្យ កកស្ទះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលតំបន់ក្តាន់២ (មុខក្រសួង អភិឌ្ឍន៏ជនបទ) ឲ្យទៅជា រង្វង់មូលវិញ ដើម្បីសម្រួលចរាចរណ៍កុំ ឲ្យកកស្ទះ និងកាន់តែងាយស្រួល ពិ សេសឈានទៅកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រជុំនៅសាលារាជធានី ភ្នំពេញ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២ ០១៩ ភាគីពាក់ព័ន្ធបានឯកភាព កែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់ពីរឡើងវិញតាមរយៈ ការធ្វើជារង្វង់មូល តម្លើងភ្លើងស្តុបឲ្យមាន ភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង៣ម៉ែត្រកន្លះបន្ថែមទៀតពី មុខ ទីស្តីការគណៈរដ្ឋមន្រ្តីដល់ដល់ស្ពានអាកាសតិចណូ ដើម្បីរំដោះការកកស្ទះចរាចរណ៍អោយ កាន់តែមានប្រសិទ្ធ ភាព។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងកែសម្រួលលំហូរ ចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈតំបន់ នេះកំពុងប្រឈមការកកស្ទះចរាចរណ៏ ជារៀង រាល់ថ្ងៃដែលរំខានដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ។ តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេស កម្ពុជាបានបង្ហាញថាក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរ៉ុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈ យានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចំា ស្ទើរពេញមួ យថ្ងៃ។
ឯកឧត្តម បានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញបាន សម្រេចកែ លម្អចរាចរណ៍នៅតំបន់នេះដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុ ចកា្តន់២ ដេលត្រូវចំណាយ តិចហើយ ស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំ ការធ្វើផ្លូវក្រោមដីបានឡើយ។
ឯកឧត្តមបានពន្យល់អំពីមូលហេតុមួយចំនួនដែលធ្វើឲ្យចរាចរណ៍ នៅ ត្រង់ ចំណុចប្រសព្វក្តាន់២នេះមានការកកស្ទះជាប្រចាំ។ ចរាចរណ៍បានចេញច្រើនពីតំបន់បឹងកកមកសហព័ន្ធរ៉ុស៊ី ដោយសារ តែបិទផ្លូវរណប ម្ខាងនៅមុខ ទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុបមិនទាន់ល្អប្រសើរធ្វើឲ្យលំហូរ ចរាចរណ៍ណែនណាន់តាន់តាប់ស្ទះខ្លំាងហៀទៅដល់មុខគណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយ បញ្ហានេះជាបន្ទាន់ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធ ចរាចរណ៍ឡើងវិញនៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ ខណៈដែលគម្រោងនេះគ្រោងចំណាយថវិកាហូតដល់ ជាង១៩០០លានរៀល៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print