ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បណ្តាខេត្តមួយចំនួនសីតុណ្ហភាពប្បបរមាពី១៧-១៩អង្សាសេ​ និងសីតុណ្ហភាពអតិបរមាពី២៧-៣០អង្សាសេ

ចែករំលែក៖

ភ្នំពេញ ៖ បណ្តាលខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានរួមមាន ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានធាតុអាកាសត្រជាក់រហូតដល់សីតុណ្ហភាពអប្បបរមាពី១៧-១៩ អង្សាសេ​ និងសីតុណ្ហភាពអតិបរមាពី២៧-៣០អង្សាសេ នាពេលព្រឹកចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ខណៈបណ្តាលខេត្តដទែទៀតសីតុណ្ហភាពអប្បបរមាមានពី២០-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន ពី ៣០-៣៣អង្សាសេ ។ នេះបើយោងតាមការព្យាកររបស់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩នេះ ។

តាមការព្យាករបានបង្ហាញទៀតថា កម្ពុជាយើងបាននឹងបន្តទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ខ្សោយ ។ នៅក្នុងមហាសមុទ្រភាគខាង​កើតហ្វីលីពីន ព្យុះទី ២៩ ឈ្មោះ ហ្វាន់ហ្វូន (PHANFONE) បាន និងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូងតែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាយើងឡើយ ។ 

ស្ថានភាពបែបនេះធ្វើឲ្យនឹងធ្វើឲ្យអាកាសធាតុតាមបណ្តាខេត្តនានាមានលក្ខណៈដូចខាងក្រោមនេះ

 ១- ចាប់ពីថ្ងៃទី ២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹក ដោយ ៖  សីតុណ្ហភាពអប្បបរមា មានពី 17-19 °C និងសីតុណ្ហភាពអតិបរមា មានពី 27-30 °c  ។

២-បណ្តាខេត្តដទៃទៀត  សីតុណ្ហភាពអប្បបរមា មានពី 20-24 °C និងសីតុណ្ហភាពអតិបរមា មានពី 30-33 °C ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print