ជនជាប់ចោទជា​ឃាតក​បាញ់​សម្លាប់​ស្ត្រីជាកំណាន់ចិត្តឪពុក​ តុលា​ការ​សម្រេចឃុំខ្លួន​ ដាក់គុកបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​ស្វាយរៀង​ ៖​ ជនសង្ស័យ​ជាឃាតក​បាញ់​សម្លាប់​ស្ត្រីម្នាក់ជាម្ចាស់ហាងនៅក្រុង​ បាវិត​ចំកណ្ដាល​ក្បាល​ និងជា​នារី​កំណាន់​ចិត្ត​ឪពុក​របស់​ខ្លួន​ ក្នុង​បួ​ល្មេីស​ឧក្រិដ្ឋ​ មាន​ចេតនា​គ្រោងទុកជាមុន​នូវ​ អំពើ​ឃាតកម្ម​រៀបចំ​គម្រោង​បាញ់សម្លាប់សងសឹកជំនួសម្តាយ​ ទីបំផុត​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ បែរជា​តំណាង​អយ្យការ​ចេញ​ដីកា​សន្និដ្ឋាន​បញ្ជូនអោយ​ស៊េីបសួរ​ ហេីយ​ចៅ​ក្រម​បង្គាប់​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ជាបទល្មេីសមជ្ឈឹមទៅវិញ?

ពីម្សិលមិញ​តុលា​ការ​បាន​សម្រេច​ឃុំ​ខ្លួន​ជនឈ្មោះកែវ ចិត្រា​ហៅចិត្រហេីយ​ ក្រោយពី​សមត្ថកិច្ចចាប់​ បញ្ជូនខ្លូនដែល​បានបាញ់សម្លាប់ស្ត្រីម្នាក់​ ជាម្ចាស់ហាង​នៅក្រុងបាវិត​ ខេត្ត​ស្វាយរៀង​ ។

លោក ឈុន ដាវី ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្ត​នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩បានចេញដីកា​សម្រេចឲ្យឃុំខ្លួនដាក់​ពន្ធនាគារខេត្តស្វាយរៀងលើជនឈ្មោះ កែវ ចិត្រា​ ហៅចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជន​ជាតិខ្មែរ មុខរបរអធិការ​រងនគរបាលក្រុង​បាវិត កំណើតកេីតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ​រៀង និងមានទីលំនៅ​បច្ចុប្បន្ននៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ឪពុក​ឈ្មោះ​កែវ គង់ ម្តាយឈ្មោះ ហុក សំណាង និង​ប្រពន្ធឈ្មោះ ស ពៅរតនៈ មានកូន ០១នាក់ជានីតិជន ។

ជននេះត្រូវបានដាក់ក្រោមការពិនិត្យពីបទ ឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល​មាន​ បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩​៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print