ក្រោយប្រតិកម្មខ្លាំងៗពីសម្តេចតេជោ ហ៊ុន សែន , តុលាការខេត្តកោះកុង នឹងចាត់ការតាមផ្លូវច្បាប់ចំពោះលោកផ្កាយ២ ទុន ដៀត ដែលចាក់ដីរំលោភសមុទ្រ

ចែករំលែក៖

កោះកុង៖ ក្រោយមានប្រតិកម្មខ្លាំងៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , តុលាការខេត្តកោះកុង អះអាងថា នឹងចាត់ការតាមផ្លូវច្បាប់ចំពោះលោកផ្កាយ២ ទុន ដៀត ដែលត្រូវបានរកឃើញថា បានចាក់ដីរំលោភសមុទ្រ នៅចំណុចមាត់ព្រែកកោះប៉ោ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

យោងតាមកំណត់ហេតុ ស្តីពីការចុះត្រួតពិនិត្យ វាយតម្លៃទីតាំងចាក់ដីលុបមាត់ព្រែកកោះប៉ោ កាលពីថ្ងៃទី២៣ ខែធ្នូ ម្សិលមិញនេះ បង្ហាញថា លោកផ្កាយ២ ទុន ដៀត ពិតជាមានការចាក់ដីថ្មី រំលោភច្បាប់ភូមិបាល និង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប្រាកដមែន ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានសម្រេចអោយលោកផ្កាយ២ ទុន ដៀត ធ្វើការកាយដី កម្ទេចថ្ម និង រុះរើផែឈើ ព្រមទាំងដកបង្គោល ចេញពីមាត់ព្រែកកោះប៉ោ អោយដូចសភាពដើមពីមុនផងដែរ ។

លើសពីនេះទៀត លោកព្រះរាជអាជ្ញា បានបន្តផ្អាកគ្រប់សកម្មភាពទាំងឡាយ នៅចំណុចដែលមានការចាក់ដីលុបព្រែកនេះ ទោះបីបញ្ចប់សកម្មភាពកាយដី និង កម្ទេចថ្ម ខ្សាច់ និង រុះរើផែឈើនេះក៏ដោយ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីអាជ្ញាធរតុលាការ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print