ក្រុមរកស៊ីគ្រឿងញៀន​ ផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចទាំងយប់​នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃការិយាល័យក៦បានប្រដេញជនសង្ស័យម្នាក់ជាអ្នកចែកចាយ  គ្រឿងញៀន  ខណៈកំពុងចែកចាយគ្រឿងញៀននិងមានការផ្ទុះអាវុធទៅវិញទៅមក ចុងក្រោយបង្ក្រាបបានជនសង្ស័យ២នាក់ ដកហូតម៉ូតូមួយគ្រឿងនិងកាំភ្លេីងខ្លីមួយដេីម ។

ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាកពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៣ខែធ្នូ​ឆ្នាំ២០១៩​ នៅផ្ទះលេខ ៩០​ ផ្លូវ៣១៥​ ក្រុម៩០​ ភូមិ៧​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក។

ជនសង្ស័យទី១-ឈ្មោះមាសសិលាហៅសីលាភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរអ្នកបើកបររថយន្តស្នាក់នៅផ្ទះដីឡូត៍លេខ៩០ផ្លូវលេខ៣១៥ក្រុមទី៣៣ភូមិ៧សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ។

២-ឈ្មោះគិតម៉េងលីហៅលីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិតស្នាក់នៅផ្ទះដីឡូត៍លេខ៩០ផ្លូវលេខ៣១៥ក្រុមទី៣៣ភូមិ៧សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលេីកម្លាំងបានតាមដានជាយូមកហេីយលុះនៅយប់កេីតហេតុទេីបធ្វេីការតាមដានពីក្រោយជនសង្ស័យនៅម្តុំស្ពានអាកាសក្បាលថ្នល់ពេលនោះជនសង្ស័យក៏បានជិះម៉ូតូរហូតទៅដល់ស្តុបផ្សារមាន់អាំងដេីម្បីចែកចាយគ្រឿងញៀនភ្លាមនោះកម្លាំងនគរបាលក៏បានប្រដេញតាមរហូតជនសង្ស័យជិះចូលផ្ទះនិងបានបាញ់ទៅលេីសមត្ថកិច្ចជាចំនួន៤គ្រាប់ទេីបសមត្ថកិច្ចបាញ់រំដោះខ្លួនចំនួន១គ្រាប់វិញ។

សមត្ថកិច្ចបានបន្តថា​ ពេលនោះកម្លាំងនគរបាលឡោមព័ទ្ធនិងសម្រុកចូលចាប់ជនសង្ស័យបានចំនួន២ នាក់និងដកហូតអាវុធខ្លីមួយដើមម៉ាកSIGSOWER P320​ រួមទាំងម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៦​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GD 4729 ផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅមន្ទីរប្រឆាំងការជួយដូរគ្រឿងញៀនដេីម្បីចាត់ការតាមច្បាប់៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print