បុរសម្នាក់បានស្លាប់ដោយសារបើករថយន្តបុកទ្រូងផ្លូវនៅចំណុចស្តុបមេភ្លើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ណះបើករថយន្ត ទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង៣៖២០នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្តុបមេភ្លើងផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ ៣៦០ ក្នុងសង្កាត់បឹងកេងកងទី  ខណ្ឌបឹងកេងកង  

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តាំង វាសនា អាយុ៣២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនជាមួយឪពុកមា ស្នាក់នៅផ្ទះលេខ2HB ផ្លូវលេខ201R សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក​តូយ៉ូតា​ព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y-7332 តាមបណ្ដោយផ្លូវលេខ៣៦០ក្នុង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចស្តុបកែងផ្លូវព្រះមុនីវង្ស បានបត់ឆ្វេងជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបុរសជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅតំកល់ទុកនៅវត្តទួលអស់លោកធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ

...

image1.jpegimage2.jpegimage3.jpegimage4.jpeg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print