ស្លាប់និងរបួសធ្ងន់៣នាក់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវជាតិលេខ១៣ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុររសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងរថយន្ត បើកបរក្នុងសភាពស្រវឹងជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ហើយ បាន កៀរ ជាមួយ រថយន្ត នៅខាងមុខ រួច ជ្រុល ចង្កូត បុក បង្គោលគីឡូម៉ែត្រ ហើហើយបានក្រឡាប់ប្រមាណបីបួន​ត្រឡប់រួចជ្រុលចង្កូត ទៅបុក ជាមួយ ម៉ូតូ ដែល បើក បញ្ច្រាសទិស គ្នា កាលពីវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅលើ កំណាត់ ផ្លូវជាតិ លេខ ១៣ ស្ថិតនៅ ក្នុងភូមិ ធ្លក សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាម សមត្ថកិច្ននគរបាលក្រុងស្វាយរៀងបាន ឲ្យ ដឹងថា ៖ បុរសដែល បាន ស្លាប់ នោះ ឈ្មោះ ឆាយ វណ្ណា អាយុ ៣៤ ឆ្នាំ មុខរបរ រត់ តាក់ស៊ី មាន ទីលំនៅ នៅ ភូមិ ព្រះ ទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង និងអ្នករួមដំណើរជាមួយ ឈ្មោះ យក់ សារី អាយុ ២៨ ឆ្នាំ មុខរបរ រត់ ម៉ូតូឌុប មាន ទីលំនៅ នៅ ភូមិ ព្រៃ គាវ ឃុំ កំពង់ ចក ស្រុក រំដូល ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះអ្នកបើកម៉ូតូមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ស្វាយរៀង ១A៤៧៣២ ដោយរបួស ធ្ងន់ធ្ងរ សន្លប់ នៅនឹងកន្លែង ។ទាក់ទិន នឹង ករណី គ្រោះថ្នាក់ ចរាចរណ៍ ដ៏ រន្ធត់ នេះ អ្នកឃើញ ហេតុការណ៍ បាន ឲ្យ ដឹងថា មុនពេល កើតហេតុ មានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ( ឆ្លាម ) ពណ៌ ទឹកមាស ពាក់ ស្លាក លេខ ភ្នំពេញ ២I-៦៤៩៩ បើកបរ ពី ទិស ខាងត្បូង ទៅ ទិស ខាងជើង លុះ មក ជិត ដល់ កន្លែងកើតហេតុ ក៏បាន បើក ជែង រថយន្ត លុច ស៊ី ស ១ គ្រឿង និង បន្ត ជែង រថយន្ត តូយ៉ូតា ហាយ ឡែ ន ឌ័ រ មួយគ្រឿង ទៀត បាន ប៉ះ រថយន្ត តូយ៉ូតា ហាយ លែ ន ឌ័ រ ក៏ រេ ចង្កូត ទៅ ឆ្វេង បុក ចំ បង្គោល ថ្ម គីឡូម៉ែត្រ លេខ ១ ប៉ើង ជាង ១០ ម៉ែត្រ បណ្តាល ឲ្យ រថយន្ត ក្រឡាប់ ប្រមាណ បី បួន ត្រឡប់ ទៅបុក ជាមួយ ម៉ូតូ ដែល បើក បញ្ច្រាសទិស គ្នា ដួល ខ្ទាត ជិត ១០ ម៉ែត្រ បណ្តាល ឲ្យ អ្នកបើក ម៉ូតូ រងរបួស ក្បាល និង ដៃជើង ធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលតែម្ដង។សមត្ថកិច្ច បាន ចុះ វាស់វែង ហើយ សន្និដ្ឋានថា អ្នកបើករថយន្ត បាន បើកបរ ដោយ ស្រវឹង និង បើក ល្បឿន លឿន ជែង កន្លែង គ្រោះថ្នាក់ ។

បន្ទាប់ពី វាស់វែង និង ធ្វើ កំណត់ហេតុ រួច សមត្ថកិច្ច បានប្រគល់ ឲ្យ ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ។ រីឯ រថយន្ត និង ម៉ូតូ យកទៅ រក្សាទុក នៅ ការិយាល័យ នគ បាល ចរាចរណ៍ ស្នងការដ្ឋាន នគ បាល ខេត្ត រង់ចាំ ដោះស្រាយ តាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print