ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីរងគ្រោះម្នាក់ ត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ ហេីយបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈអ្នកបេីកបររត់គេចខ្លួនបន្សល់តែរថយន្តទុកអោយសមត្ថកិច្ចធ្វេីកំណត់ហេតុ ។
របាយការណ៍សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាណ៍កេីតឡេីងនៅនវេលាម៉ោង៩:១០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈTELA ចន្លោះគីឡូម៉ែត្រ ២២៥-២២៦ ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
របាយការណ៍បន្តថា រវាងរថយន្ដ និងម៉ូតូ។ រថយន្តម៉ាកហ្វត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AN.3277 អ្នកបើកបរ បានគេចខ្លួនបាត់ និងម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សេក ស្រីតាន់ ភេទស្រី អាយុ១២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់ ។
កំណត់ហេតុសមត្ថកិច្ចសរសេរថា អ្នកបេីកបររថយន្តក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច ។ លុះមកដល់ចំណុចកើតហេតុជាផ្លូវកោងផងក៏បុកជាមួយនឹងម៉ូតូដែលបើកបរឆ្លងផ្លូវពីត្បូងទៅជើង ៕ ដោយ ៖ វណ្ណៈ