ករណីបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងនៅអាមេរិក កើនឡើងខ្ពស់បំផុតក្នុងឆ្នាំ​២០១៩នេះ

ចែករំលែក៖

ការប្រើប្រាស់កាំភ្លើងដោយសេរី ជាមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារច្រើន​នៅអាមេរិក ដោយគិតជាមធ្យមមានជាងមួយករណី​ ក្នុងមួយថ្ងៃ​ ។ឆ្នាំ​២០១៩ គឺជាឆ្នាំ ខ្មៅងងិតបំផុតសម្រាប់ពលរដ្ឋអាមេរិក  ដោយមានអ្នកស្លាប់ ជាច្រើន ដោយសារតែការបាញ់ប្រហារ​​។ តាមតួលេខ​របស់​អង្គការក្រៅរដ្ឋាភិបាល​​ពាក់ព័ន្ធអំពើហិង្សា​​ប្រដាប់អាវុធ(GVA) ​​បង្ហាញឲ្យឃើញថា ការបាញ់ប្រហារនៅអាមេរិក គិតដល់ចុងឆ្នាំ​២០១៩នេះ មានរហូងដល់ជិត​៤១០ ករណី​។ 

តាមរបាយការណ៍​(GVA) បញ្ចាក់ថា មានមនុស្ស ស្លាប់​១៤.៨០០នាក់ និងរងរបួស​២៨.៦០០នាក់។ ទាំងនោះហើយបង្ហាញឲ្យឃើញថា​ ទឹកដីអាមេរិក មិនដែល​ទទួលបានសេចក្តីសុខពេញលេញ មួយថ្ងៃណាឡើយ​​ ។អាចនិយាយបានថា ថ្ងៃណា​ក៏មានករណីបាញ់ប្រហារសម្លាប់មនុស្សដែរ​។

តាមតួលេខរបស់គណប​ក្សប្រជាធិបតេយ្យអាមេរិក បង្ហាញឲ្យឃើញថា អំពើហិង្សាពាក់ព័ន្ធកាំភ្លើង ធ្វើឲ្យអាមេរិក​ខាតបង់សេដ្ឋកិច្ច​ប្រមាណ​២៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ឆ្នាំ២០១៩ជិតផុតទៅហើយ​តែការបាញ់ប្រហារ​នៅតែបន្តកើតឡើង​ជាក់ស្ទេង​ ករណីបាញ់ប្រហារនៅក្នុងព្រះវិហារគ្រិស្ត នៅថ្ងៃទី៣០ ខែធ្នូ ក្នុងតំបន់​ White Settlement រដ្ឋTexas ​បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង​៣នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់ជីវិតកំពុងតែសង្គ្រោះបន្ទាន់​។

សារព័ត៌មាន​ Dallas Morning News ​បានដកស្រង់សំដីអ្នកនាំពាក្យ​ មន្ត្រីគ្រប់គ្រងគ្រោះអាសន្ននៅក្នុងតំបន់បានឲ្យដឹងថា មានមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ​និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ។​ 

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មាន់កាំភ្លើងម្នាក់​ យកកាំភ្លើងសម្រាប់ ប្រមាញ់សត្វ ទៅបាញ់ប្រហារនៅ​ក្នុងពិធី​បុណ្យសាសនា នៅព្រះវិហារ។ ជាសំណាងសន្តិសុខនៅទីនោះបានបាញ់ទៅលើជនដៃដល់ទាន់ពេល កំអីមានអ្នកស្លាប់និងរបួសកាន់តែច្រើន​។

ជនដៃដល់​បានបញ្ជូនចេញពីកន្លែងកើតហេតុទៅកាន់មន្ទីពេទ្យ ប៉ុន្តែបានស្លាប់នៅតាមផ្លូវ​។ ក្រៅពីស្លាប់​២នាក់ នៅមាន​៣នាក់រងរបួសធ្ងន់ និង​២នាក់រងរបួស្រាល។

សារព័ត៌មាន​ New York Daily News ​បានផ្សាយថា សកម្មភាពនៃការបាញ់ប្រហារ ត្រូវបាន ថតជាប់ទាំងអស់ ដោយសារតែ ពីធីបុណ្យ មានថតវីដេអូ​ផ្សាយផ្ទាប់ តាម​បណ្តាញសង្គម​ Youtube ​ផងដែរ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print