អភិបាលខណ្ឌចំការមន បន្តដឹកនាំកម្លាំងចម្រុះចុះបាញ់ទឹកលាងសម្អាតតាមសួនច្បារ

ចែករំលែក៖

ភ្នំពេញ: នៅព្រឹកថ្ងៃទី២ មករាឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការម បានបញ្ចេញកម្លាំងសណ្តាប់ធ្នាប់និងសាលាសង្កាត់ ខណ្ឌចំការមន ក្រោយពីយប់ឆ្លងឆ្នាំ រួចបានបាញ់លាងសម្អាតទីតាំងសួនច្បារនៅមុខណាហ្គាវើលបន្ថែមទៀត ក្នុងសង្កាត់ទន្លេបាសាក់ ។

ដោយកាលពីយប់ថ្ងៃទី៣១ឆ្នាំ២០១៩គឺជាថ្ងៃឆ្លងឆ្នាំសកលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមួយចំនួនបានធ្វើដំណើរទៅកម្សាន្តលេងនៅម្ដុំសួនច្បារមាត់ទន្លេឬកោះពេជ្រឬក៏តាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ និងបានបោះសំរាមចោលនៅលើផ្លូវ ហើយនៅព្រឹកថ្ងៃទី១ខែមកាឆ្ន២០២០ ក្រុមហ៊ុនសុីនទ្រីបានប្រមូលសំរាមបានប្រមូលរួចរាល់ហើយ ហើយនៅព្រឹកថ្ងៃទី២ ខែមករាឆ្នាំ២០២០ លោកអភិបាលបានដឹកនាំកម្លាំងយករថយន្តដឹកទឹករបស់ទីក្រុងកោះពេជ្រមកបាញ់សំអាតដើម្បីកុំឱ្យមានក្លិនស្អុយដើម្បីឱ្យបងប្អូនជាព្រាត់ហាត់ប្រាណនៅពេលល្ងាចផងដែរ។ ក្នុងនោះលោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថាការបោកដុសសម្អាតនៅចិញ្ចើមសួនច្បារនិងចិញ្ចើមផ្លូវដោយក្រុមហ៊ុនប្រមូលសំរាមរួចតែនៅសល់កាកសំណល់និងទឹកស្អុយធ្វើអោយខូចប៉ះពាល់សុខភាពទើបដឹកនាំកម្លាំងមកលាងសម្អាតដើម្បីល្ងាចឡើងបងប្អូនប្រជាពលរដ្ឋតែងតែមកហាត់ប្រាណឬនាំគ្រួសារមកលំហែរក្បែរនៅសួនច្បារស្រស់ស្មៅលាស់ខៀវខ្ចីនិងស្រូបខ្យល់បរិសុទ្ធតែបែរជាមានក្លិនស្អុយទើបអាជ្ញាធរឃើញមិនសមរម្យក៏នាំកម្លាំងមកបាញ់សម្អាតហើយដើម្បីចូលរួមទីក្រុងស្អាតនិងបរិស្ថានស្អាតគ្មានសំរាមរាយពេញផ្លូវ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print