ជនជាតិចិនបើករថយន្តបុកម៉ូតូព្យាយាមបើករត់ជ្រុលបុកម៉ូតូមួយគ្រឿងទៀតអូសម៉ូតូជាប់ក្រោមរថ យន្ត អូសជាច្រេីនម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណេីរនិងបីនាក់ទៀត បេីករថយន្ត ជ្រុលបុកម៉ូតូនៅទឹកដីខណ្ឌដូនពេញ រួចព្យាយាមបេីករត់រហូតមកដល់ស្តុបផ្សារដេប៉ូ បានជ្រុលបុកម៉ូតូមួយគ្រឿងទៀតអូសម៉ូតូជាប់ក្រោមរថ​យន្តអូសជាច្រេីនម៉ែត្រត្រូវប្រជាពលរដ្ឋដេញឃាត់បានរួចនាំគ្នាវាយបណ្តាលឲ្យខ្ទេចរថយន្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២០ នៅផ្លូវលេខ​១៨២​កែង​ផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខខណ្ឌទួលគោក ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្ត ម៉ាស់ស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT- 8318 បេីកបរដោយបុរសជនជាតិចិនម្នាក់ និងមានរួមដំណេីរជាមួយ៣នាក់ទៀត បានបេីកបុកម៉ូតូមួយគ្រឿងនៅស្តុបផ្សារថ្មី ក្នុងទឹកដីខណ្ឌដូនពេញភ្លាមនោះរថយន្តបង្កមិនបាន​ឈប់​ទទួលខុសត្រូវនោះទេ ព្យាយាមបេីករត់តែត្រូវបានប្រជាពលរដ្ឋ ដេញតាមរហូតមកដល់ស្តុបផ្សារដេប៉ូក៏បួង ចង្កូតបត់ស្តាំទៅផ្លូវលេខ១៨២ជ្រុលបុកម៉ូតូម៉ាកនិច ពណ៌សពាក់ស្លាកលេខភ្នំពេញ1CR- 7381 បេីកបរដោយយុវជនម្នាក់ដែល កំពុងឈប់ស្តុប តែជនរងគ្រោះលោតចេញពីម៉ូតូទាន់ ទេីប រថយន្តអូសម៉ូតូជាប់ខាងក្រោម បានចំងាយប្រហែល១៥០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋឃាត់បានរួច វាយបណ្តាលឲ្យរថយន្តបែកកញ្ចក់ចំណែកតៃកុងរថយន្តបែកមុខមាត់បង្កការភ្ញាក់ផ្អេីល ដល់សមត្ថកិច្ចចុះអន្តរាគមន៍ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំម្ចាស់រថយន្ត ទៅសាកសួរនៅប៉ុស្តិ៍ផ្សារដេប៉ូទី១ រងចាំប្រគល់ឲ្យជំនាញចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចារាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

image1.jpegimage2.jpegimage3.jpegimage4.jpeg


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print