ដួង វីរៈសិទ្ធ និងម៉ា ច័ន្ទបញ្ញា ស្នើឲ្យជួយដំណក់ឈាមជំនាន់ទី៣របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត

ចែករំលែក៖

ភ្នំពេញ​ ៖ សភាពស្ងាត់ជ្រងំរបស់ពិធីបុណ្យសពអ្នកចម្រៀង ស៊ីន សេដ្ឋកុល ជាចៅប្រុសអធិរាជសំឡេងមាសស៊ីន ស៊ីសាមុត កាន់តែធ្វើឲ្យគេខ្លោចចិត្តអាណិតដល់ក្រុមគ្រួសារអភ័ព្វមួយនេះ។  មិនអាចទប់អារម្មណ៍បាន តារាចម្រៀង ដួង វីរៈសិទ្ធ និង ម៉ា ច័ន្ទបញ្ញា បានបញ្ចេញសារ ស្នើឲ្យមហាជនមេជួយដល់ដំណក់ឈាមចុងក្រោយរបស់សិល្បករល្បីឈ្មោះឲ្យស័ក្តិសមទៅនឹងកិត្តិនាមល្បីល្បាញ។ 

កេរឈ្មោះល្បីល្បាញរបស់ អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត បានបន្តរក្សាមានជាច្រើនទសវត្សរ៍ មកហើយ ប៉ុន្តែ​គ្រួសារ​លោក​ហាក់​ជួប​រឿង​អភ័ព្វ​ច្រើនបន្តបន្ទាប់ និង​មិនទទួលបានការជ្រោមជ្រែងខ្លាំងនោះឡើយ។ ក្រោយមរណភាពរបស់លោក ស៊ីន ច័ន្ទឆាយ៉ា រហូតដល់កូនប្រុសលោកបានបន្តមរណភាពទៀតដោយបន្សល់ទុកនូវការសោកស្តាយជាខ្លាំង ។ ទោះជាយ៉ាងណាការចាប់អារម្មណ៍នៅមានកម្រិត ដែលសូម្បីតែពិធីបុណ្យសពក៏មិនទទួលបានការជួយជ្រោមជ្រែងផុសផុលនោះដែរ។ 

ធ្លាប់ជាសិស្សដែលធ្លាប់សិក្សារជាមួយ កូនប្រុសលោក ស៊ីន ស៊ីសាមុត នោះលោក ម៉ា ច័ន្ទ​បញ្ញា បានលើកឡើង​ថា គ្រួសារ​អធិរាជ​សំឡេង​មាស ដែល​ល្បី​ខ្ទរខ្ទារ​ហើយ​មើល​ពី​ខាង​ក្រៅ មាន​មនុស្ស​ជា​ច្រើន​គោរព ឲ្យ​តម្លៃ​ដោយ​សារ​តែ​ភាព​ល្បីល្បាញ​របស់​លោក ស៊ីន ស៊ី​សាមុត ក្នុង​បុគ្គល​ខ្លះ​ក៏​មាន​បាន​ដោយ​សារ​មរតក​ចម្រៀង​របស់​លោក​ផង។ ប៉ុន្តែ​ជាក់​ស្ដែង​ក្រុម​គ្រួសារ​មួយ​នេះ ហាក់​ខ្វះ​ការ​​យក​ចិត្ត​ទុក​ដាក់ ៣ជំនាន់​មក​ហើយ។លោក ម៉ា ច័ន្ទ​បញ្ញា បញ្ជាក់​ថា តាម​ការ​កត់​សម្គាល់​របស់​លោក គឺ​មិន​សូវ​ឃើញ​មាន​សិល្បករ​ទៅ​ចូល​រួម​ច្រើន​ទេ ពោល​គឺ​មាន​តិច​តួច ដែល​មិន​សម​នឹង​ភាព​ល្បី​ល្បាញ​របស់​អធិរាជ​សំឡេង​មាស​ឡើយ។ លោក​ថា លោក​ឃើញ​តែ សាច់​ញាតិ​នៃ​គ្រួសារ​ដ៏​សោកសៅ​ប៉ុណ្ណោះដោយ​សារ​តែ​គ្រួសារ​អធិរាជ​សំឡេង​មាស គ្មាន​ខ្នង​បង្អែក និង​មិន​ចេះ Protocol ទើប​ជួប​រឿង​អភ័ព្វ​យ៉ាង​នេះ។ ម៉ា ច័ន្ទបញ្ញា បានបញ្ជាក់ថា ចាប់ពីពេលនេះ លោកនឹងទទួលការហៅឲ្យច្រៀងបទមរតកឡើងវិញ ក្រោយពីកន្លងមកលោកបានបដិសេធ ព្រោះមិនចង់ប្រើមរតកដើមមកធ្វើអាជីវកម្ម។ ក្រៅពិនេះលោកនឹងកាត់ចំណែកខ្លះពីការច្រៀងនោះ ជូនគ្រួសារអភ័ព្វនេះផង។ក្រៅពីនេះលោកបញ្ញាបានលើកឡើងថាលោក នឹងព្យាយាមជួយរៀបចំ ការិយាល័យ ស៊ីន ស៊ីសាមុតឡើងវិញទៀត តាមលទ្ធភាពដែលលោកមាន និងស្វាគមន៍ការឧបត្ថម្ភទាំងឡាយ។ ទោះជាយ៉ាង​ណា តាម​​ប្រិយមិត្ត​ខ្លះ​បាន អះអាង​ថា សិល្បករ​ច្រើន​នាក់​ដែរ​បាន​ទៅ​ចូល​រួម​ថ្ងៃ​ទី​ដំបូង​នៃ​ពិធី​បុណ្យ ក្នុង​មាន​ទាំង​វត្តមាន​របស់​ថ្នាក់​នាំ​ខ្លះ​ផង ស្របពេលដែលកម្មវិធីបុណ្យសពកៀកនឹងថ្ងៃឆ្លងឆ្នាំសកលដែលធ្វើឲ្យមានការរវល់ច្រើន។ 

ថ្លែងស្រដៀងគ្នានេះដែរ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក  ដួង វីរៈសិទ្ធ បានបង្ហាញសារក្នុងន័យជំរុញឲ្យមានការយកចិត្តទុកដាក់ជួយសម្រួលដល់ជីវភាព និងជាការលើកទឹកចិត្តដើម្បីឲ្យក្រុមគ្រួសារនេះ ពិសេសស្ត្រីមេម៉ាយកូន៣ ដែលជាតំណក់ឈាមរបស់ក្រុមគ្រួសារមួយនេះ។ ការថ្លែងនេះក៏ក្រោយពេលដែលពិធីបុណ្យគម្រប់៧ថ្ងៃត្រូវបានបញ្ចប់ដោយភាពស្រងះស្រងោចកាលពីថ្ងៃទី០៤ ខែ មករានេះនៅតំបន់ចាក់អង្រែក្រោម។ 

គួរបញ្ជាក់ដែរថាគ្រួសារ ស៊ីន ស៊ីសាមុត ក្រោយ​ពី​អធិរាជ​សំឡេង​មាស​រូប​នេះ​ចាក​ចេញ​ទៅ​តាំង​ឆ្នាំ ១៩៧៦ បន្ទុក​គ្រួសារ ត្រូវ​ធ្លាក់​លើ​លោក ស៊ីន ច័ន្ទឆាយ៉ា ប៉ុន្តែ​លោក​គ្រូ​របស់​លោក បញ្ញា រូប​នេះ ក៏​បាន​ស្លាប់​ទៀត ហើយ​អ្វី​ក៏​ត្រូវ​ធ្លាក់​លើ​កូន​ប្រុស ស៊ីន សេដ្ឋកុល។ ប៉ុន្តែ​បង្គោល​គ្រួសារ ធំ​ចុង​ក្រោយ​ក៏​ត្រូវ​បាក់​ទៀត កាល​ពី​ថ្ងៃ​ទី ៣១ ដោយ​លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង អ្នក​ខ្លះ​ថា ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ ការ​បាត់​បង់​របស់​លោក សេដ្ឋកុល ធ្វើ​គ្រួសារ​ទាំង​មូល​ទ្រុឌទ្រោម​ទៅ​ៗ ហើយ​កូន​ស្រី​ពៅ​ដែល​នៅ​សេសសល់ ជា​អ្នក​រាប់​រង​បន្ទុក​គ្រួសារ​ដ៏​ធ្ងន់​មួយ​នេះ។សម្រាប់បំណងនៃការជួយចូលរួមជួយដល់ក្រុមគ្រួសារអភ័ព្វនេះគេអាចទំនាក់ទំនងទៅកាន់លេខ098444692៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print