ការប្រឈមមុខតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ឈានដល់កម្រិតកំពូល ក្រោយអ៊ីរ៉ង់ វាយប្រហារពីរលើក ដោយប្រើប្រាស់មីស៊ីលរាប់សិបគ្រាប់ទៅលើទីតាំងយោធា អាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ ។ ជាមួយគ្នានោះ អាមេរិក ក៏បានបញ្ចេញយន្តហោះចម្បាំងទំនើបបំផុតF-35 ៥២ គ្រឿង និងប្រព័ន្ធមីស៊ីលជាច្រើនទៀត។
តើអ្នកគិតថា តើអាមេរិកនិងវាយប្រហារទ្រង់ទ្រាយធំកម្ទេចអ៊ីរ៉ង់ ដូចជាការវាយប្រហារនៅអ៊ីរ៉ាក់ បញ្ចប់របបសាដាមហ៊ូសេន ដែរឬទេ?
តាមអ្នកឯកទេសវិភាគបានបញ្ជាថា លោកត្រាំនឹងសម្រេចចុងក្រោយ នៅព្រឹកនេះ ពីការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែរឬយ៉ាងណានោះ។ ប៉ុន្តែភាគរយនៃការវាយប្រហារ អ៊ីរ៉ង់កើនឡើងខ្ពស់ ដោយអាមេរិកបាន ត្រៀមលក្ខណៈរួចជាស្រេច មិនមែនពេលនេះឡើយ គឺតាំងពីយូរឆ្នាំមកហើយ។ អ៊ីរ៉ង់គឺជាឆ្អឺងទទឹងករបស់អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា បើអាមេរិក មិនវាយប្រហារពេលនេះ គឺអស់ឱកាសហើយ ដោយអ៊ីរ៉ង់អាចផលិតបានបរមាណូ ក្នុងពេលដ៏ខ្លីខាងមុខ ពេលនោះអាមេរិក មិនហានវាយប្រហារទៀតឡើយ។
តើអ៊ីរ៉ង់មានកម្លាំងយោធា និងអាវុធទំនើប ច្រើនប៉ុណ្ណាដើម្បីទប់ទល់អាមេរិក?
យោធាអ៊ីរ៉ង់មានកងទ័ពជាង ៧០០.០០០ នាក់ រួមទាំងកងទ័ពបម្រុងប្រហែល ៣៥០.០០០ នាក់។ ក្រៅពីនេះនៅមានឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាកម្លាំងជំនាញមួយដែលមានកងទ័ព ១២៥.០០០ នាក់ផ្សេងទៀតនៅក្នុងកងកម្លាំងរបស់ខ្លួន និង ទាហានជើងទឹក ២០.០០០ នាក់។
តាំងពីដើមមកអ៊ីរ៉ង់មិនដែលខ្លាច ការគំរាមកំហែងរបស់ បណ្តាប្រទេសលោកខាងលិចដែលមានអាមេរិក និងអ៊ីស្រាអែលជាដើម ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់បានព្រមានវិញថា ប្រសិនបើអាមេរិក ឬអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ នោះ កម្លាំងទាហានបដិវត្តន៍អ៊ីរ៉ង់ នឹងកម្ទេចអ៊ីស្រាអែល ឲ្យសល់តែផេះ លុបប្រទេសនេះចេញពីផែនទីពិភពលោក។ ការប្រកាសរបស់អ៊ីរ៉ង់ ពិតជាមិនខុសឡើយដោយពេលនេះបានបើកការវាយប្រហារទីតាំងយោធាអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់។
ចំណុចដែលធ្វើឲ្យអ៊ីរ៉ង់ មិនខ្លាចប្រទេសមហាអំណាចដោយសារតែប្រទេសនេះមាន អាវុធទំនើបៗជាច្រើន ដែលលោកខាងលិច មិនទាន់ដឹង ។ អ៊ីរ៉ង់ គឺជាប្រទេសដែលមានកម្លាំងយោធា និងអាវុធ ទំនើបៗបំផុតនៅក្នុងតំបន់ជម្ឈិមបូព៌ា ។ អាចនិយាយបានថានៅក្នុងតំបន់មជ្ឈិមបូព៌ាមិនមានប្រទេសណាមួយអាចប្រៀបផ្ទឹមជាមួយអ៊ីរ៉ង់ បានឡើយ ។ ក្រៅពីអាវុធការពារ អ៊ីរ៉ង់ក៏បានផ្គត់ផ្គងទៅឲ្យក្រុម ហេបូឡាស ហូធី… សម្រាប់ ទប់ស្កាត់ការឈានពានពីស្ត្រូវទៀតផង ។
ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេល ដឹងថាអ៊ីរ៉ងមានទីតាំងនៅក្រោមដី លាក់ទុកអាវុធ ក្នុងនោះមានកាំជ្រួចមីស៊ីលជាច្រើន ដែលអាចគេចផុតពីការតាមដាន និងវាយប្រហាររបស់សត្រូវ ។
ឃ្លីបវីដេអូ ថត់ទិដ្ឋភាពនៅខាងក្នុងទីតាំងយោធាក្រោមដី ក្រោមបាតភ្នំ របស់អ៊ីរ៉ង់ ធ្វើឲ្យសត្រូវអ៊ីរ៉ង់ ព្រឺរោម ។ កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)មានមីស៊ីលទំនើបៗជាច្រើន លើសពីអ្វីដែល ប្រទេសលោកខាងលិចបានដឹង ។ ទីតាំងយោធាក្រោមដីដ៏ធំបំផុតរបស់អ៊ីរ៉ង់ Code 750 ស្ថិតនៅតំបន់ Khojir ក្នុងទីក្រុងតេអ៊ីរ៉ង់ ។ ផ្លូវចូលទៅកាន់ទីតាំងយោធា បត់បែនជាច្រើន និងមានទ្វារ គន្លិះយន្តទៀតផង គ្មានអ្នកណាម្នាក់អាចចូលទៅដល់ឡើយ ។
នៅក្នុងឃ្លីបវីដេអូដែលថត់នៅក្នុងទីតាំង ហើយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បង្ហាញឲ្យឃើញថា ប្រព័ន្ធមីស៊ីល Qiam-1V ដែលវាយប្រហារគោលដៅ ជាង ៦០០គីឡូម៉ែត្រ មានជាច្រើននៅខាក្នុងនោះ ។ ទីតាំង Code 750 នោះដែរ ក៏ជាកន្លែង ដំឡើងមីស៊ីលរយៈចម្ងាយធម្យម ដែលមានដូចជា Shahab-3 ជាមីស៊ីលមានប្រសិទ្ធិភាពខ្ពស់របស់អ៊ីរ៉ង់ អាចបំពាក់ក្បាល់គ្រាប់ មានទម្ងន់ដល់ទៅ១២០០ គីឡូក្រាម ។ ក្រៅពីនេះនៅមានមីស៊ីលទំនើបជាច្រើនដែលអាចវាយប្រហារគោលដៅនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ។ នៅពេលនេះ គ្មានអ្នកណាម្នាក់ដឹងថាអ៊ីរ៉ង់ មានមីស៊ីលទំនើបៗច្រើនប៉ុណ្ណានោះឡើយ ។ អ៊ីរ៉ង់មានកម្លាំងទាហានផ្លូវការ៤២០ពាន់នាក់ ក្នុងនោះ ទាហានអាកាស៥២ពាន់នាក់ ។
កន្លងមក អ៊ីរ៉ង់ បង្ហាញប្រព័ន្ធមីស៊ីលដែលបាញ់ម្តង អាចទម្លាក់យន្តហោះចម្បាំង ៦គ្រឿងក្នុងពេលតែមួយបាន ។
យោធាអ៊ីរ៉ង់ ពេលថ្មីៗនេះ បានដាក់បង្ហាញប្រព័ន្ធមីស៊ីលថ្មី ដែលអាចតាមដាន និងបាញ់ទម្លាក់យន្តហោះចម្បាំង៦គ្រឿង ឬគោលដៅចំនួន៦ ក្នុងពេលតែមួយបាន ។ ការបញ្ចេញសព្វាវុធនេះ ក្នុងខណៈដែលអ៊ីរ៉ង់ កំពុងមានភាពតានតឹងជាមួយអាមេរិក នៅតំបន់ឈូងសមុទ្រពែក្ស ។
លោកឧត្តមសេនីយ៍ត្រី Amir Hatami រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Khordad 15 នេះ មានបំពាក់ជាមួយមីស៊ីលរយៈឆ្ងាយ Sayyad ចំនួន ៣គ្រាប់ ។ វាអាចបាញ់ទម្លាក់យន្តហោះ និងឬដ្រូនចម្បាំង ក្នុងចម្ងាយ ១២០គីឡូម៉ែត្រ ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់ បានជំរុញបង្កើតសព្វាវុធផ្ទាល់ខ្លួន ហើយបានកាត់បន្ថយការពឹងផ្អែកលើការនាំចូលអាវុធពីបរទេសកាន់តែតិចទៅៗ ។ កាលពីខែកុម្ភៈកន្លងទៅ អ៊ីរ៉ង់ បានជោគជ័យក្នុងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ Hoveizeh ដោយវាអាចកម្ទេចគោលដៅដែលស្ថិតនៅចម្ងាយជាង ១៣៥០គីឡូម៉ែត្រពីវាបាន ។ ក្នុងខែដដែលនោះ នាវាមុជទឹក Ghadir-class បានបាញ់មីស៊ីលប្រឆាំងនាវាមួយ ជាលើកដំបូងផងដែរ ។
ជាមួយគ្នានេះដែរ អ៊ីរ៉ង់ អះអាងថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលរបស់ខ្លួន ។ ទាំងនោះហើយអ៊ីរ៉ង់អាចកម្ទេចទីតាំងរបស់អាមេរិក បានគ្រប់ពេលដោយមីស៊ីលទំនើបៗរបស់ខ្លួន ។
ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការកងទ័ពរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ថា មូលទ័ពក្នុងតំបន់របស់សហរដ្ឋអាមេរិក និងនាវាដឹកយន្តហោះរបស់ពួកគេនៅតំបន់ឈូងសមុទ្រ គឺស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលអ៊ីរ៉ង់ ស្របពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីងតោន ។
លោកមេបញ្ជាការ Hossein Nejat បាននិយាយថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយមីស៊ីលរបស់ពួកយើង មីស៊ីលរបស់ពួកយើង នឹងបំផ្លាញនាវាដឹកយន្តហោះរបស់ពួកគេ បើសិនជាពួកគេបង្កើតកំហុស ។ អាមេរិកដឹងច្បាស់ពីផលប៉ះពាល់បង្កឡើងដោយសារការប្រឈមដាក់គ្នាដោយយោធាជាមួយអ៊ីរ៉ង់ ។
គួរឲ្យដឹងថា ភាពតានតឹងរវាងប្រទេសបច្ចាមិត្តអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឡើងកម្តៅខ្លាំងយ៉ាងឆាប់រហ័ស ក្រោយពេលទីក្រុងវ៉ាស៊ីងតោន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរទីក្រុងតេអេរ៉ង់ ជាការដោះដូរ នឹងការដកចេញទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ៕