រន្ធត់ណាស់!!រថយន្តកុងតឺន័របើកបុកម៉ូតូអូសជាច្រើនម៉ែត្រកិនបុរសម្នាក់ក្រោមកង់រថយន្តស្លាប់ចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័បំផុតដោយសភាពសពមេីលលែងយល់ចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់ខណះជិះម៉ូតូឌុបគ្នាត្រូវរថយន្តកុងតឺន័រមួយគ្រឿងបេីកក្នុងល្បឿនលឿនដល់ចំណុចស្តុបបែកជាបួនជ្រុលទៅបុកម៉ូតូពេញទំហឹងអូសជាច្រើនម៉ែត្រ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែមករាឆ្នាំ ២០២០ នៅចំណុចប៉ុស្តិ៍នគតបាលប្រចាំការ ២៤ ម៉ោងតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ នឿន សាអែម ភេទប្រុសអាយុប្រមាណជាង ២០ ឆ្នាំ ។ចំណែកនារីរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ចំណែកតៃកុងរថយន្តមានឈ្មោះ លី ម៉ែងស្រុីភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរអ្នកបើករថយន្តស្នាក់នៅនិងរថយន្ត មានស្រុកកំណើតភូមិពានា ឃុំអំពិលក្រៅ ស្រុស៊ីធរកណ្ដាល ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវនម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ក្រហមពាក់ស្លាកលេខកំពង់ចាម3A-8242ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FB-7949ជិះដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីកើតទៅលិចឆ្លងទៅផ្លូវសម្ដេចជាស៊ីមចំពាក់កណ្ដាលម៉ូតូកិនអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ទ្ទាតចូលកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំកិនបែក សាកសពមើលលែងយល់។ចំណែកនារីរងគ្រោះរងរបួសធ្ងន់កិនជាប់ជាមួយនឹងម៉ូតូនៅខាងមុខរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចចាប់ទាញចេញមកក្រៅរួចទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនទុកបណ្តោះអាសន្នទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះម
សមត្ថកិច្ចធ្វើកំណត់ហេតុរួចបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំធ្វើការស្រាវជ្រាវទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print