នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអរគុណអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិតនិងវិជ្ជមានពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី១២ ខែមករា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានពីកម្ពុជា ដែលជាការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ លើហ្វេសប៊ុកផេក ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលដែលប្រទេសជាតិយើងមានសុខសុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិតឬឆ្ងាយក៏មិនភ័យព្រួយដែរ។ យើងមានទីកន្លែងកំសាន្តល្អៗ និងរមណីយដ្ឋានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីយើងមានឱកាសនិងពេលវេលាអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន ។

...

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបលើកទី៤ ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស នៅកោះពេជ្រ ផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print