សិស្សវិទ្យាល័យក្រូចឆ្មារនៅខេត្តត្បូងឃ្មុំជាច្រើននាក់ដួលសន្លប់បន្តបន្ទាប់ ពេលកំពុងគោរពទង់ជាតិ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គិតចាប់ពីថ្ងៃរសៀលម្សិលមិញមកដល់ព្រឹកថ្ងៃសៅរ៍ទី១៨មករានេះ សិស្សវិទ្យាល័យក្រូចឆ្មារ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៣៩នាក់បានដួលសន្លប់ ខណៈសុខភាពសិស្ស២នាក់អះអាងថាដោយ​សារខ្វះជាតិស្ករ និងជាច្រើននាក់ទៀតស្ថិតក្នុងការតាមដាន ដែលកំពុងសង្គ្រោះនៅមន្ទីពេទ្យស្រុកក្រូចឆ្មារ ។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ម្សិលមិញនេះ ចាប់ពីវេលាម៉ោង០១ថ្ងៃត្រង់ រហូតដល់ម៉ោង៤៖៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន១២នាក់ កំពុងអង្គុយរៀនក្នុងថ្នាក់បានសន្លប់ជាបន្តបន្ទាប់ ។ លោកបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ និងសិស្សច្រើននាក់ផ្សេងទៀតបានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើននៅពេលកំពុងឈរគោរពទង់ជាតិ ។

លោកអភិបាលអះអាងថា សិស្សដែលដួលសន្លប់ទាំងអស់ត្រូវនាំទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកក្រូចឆ្មារ ដោយ​លោកចុះទៅពិនិត្យផ្ទាល់ រួមជាមួយនឹងការមើលថែយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ និងកំពុងតាមដានរកប្រភពនៃការសន្លប់របស់សិស្ស ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print