នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានប្រព្រឹតបទល្មើសករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ)។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះវេលាម៉ោ១១ និង០០នាទីថ្ងៃទី២១ខែកមរាឆ្នាំ២០២០ នៅចំណុចមុខក្លឹបហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ឈ្មោះ ហាន់ ណាហ្វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (គ្មានសារធាតុញៀន)។ចំណែកជនរងគ្រោះឈ្មោះ សៀន ធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងទៀតថា៖ កាលពីថ្ងៃទី១៧-០១-២០២០ វេលាម៉ោង២២ និង៣០នាទី ។ ជនសង្ស័យបានខ្ចីម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ1J-2881 ពីជនរងគ្រោះឈ្មោះ សៀន ធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ថាទៅទិញអីហូបបន្តិចហើយក៍យកទៅបាត់រហូតក្រោយមកទើបជនរងគ្រោះដាក់ពាក្យបណ្តឹងហើយស្រាវជ្រាវទើបដឹងថាជនសង្ស័យបានយកម៉ូតូគាត់ទៅបញ្ចាំបាត់ហើយក្រោយមកសមត្ថកិច្ចបានតាមទៅឃាត់ខ្លួនជនសង្ស័យនៅឯខណ្ឌកំបូលដែលជាកន្លែងជនសង្ស័យស្នាក់នៅបានតែម្តង។
សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ1J-2881 សម្ភារៈបន្សល់ទុក គ្មាន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print