ភ្នំពេញ៖ពិតជាមានភាពខុសប្លែក ពីសព្វមួយដង ខណៈដែលតារាប្រុសស្រីល្បីឈ្មោះជាច្រើនបានរំលេចខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីជនជាតិចិន ខណៈដែលពិធីចូលឆ្នាំរបស់ជនជាតិនេះបានចូលមកដល់។
សិល្បករប្រុសស្រីទាំងនោះមានដូចជា តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ កញ្ញា តូតា កញ្ញា ដួង ម៉ានិច កញ្ញា ម៉ៃយ៉ា កញ្ញា មាន សូនីតា តារាចម្រៀង កញ្ញា វីរៈ និច្ច និងពិធីករនិងតារាបង្ហាញម៉ូតលោក លី វានស្កាយ។
ជាលើកដំបូងដែលតារាស្រី ដួង ម៉ានិច បាបរំលេចឈុតសម្លៀកបំពាក់អធិរាជស្រី អ៊ូម៉ីនាង ដែលជាស្ត្រីរឹងមានម្នាក់អង់អាចក្លាហាន និងក្លាយជានិមិត្តរូបនៃស្ត្រីជនជាតិចិន។ នាងថាជាការតុបតែងថ្មីមួយបន្ថែមទៀតសម្រាប់នាងក្នុងការងារសិល្បៈ សង្ឃឹមថាទស្សនិកជននឹងប្លែកភ្នែក។
ជាមួយគ្នានេះដែរតារាបង្ហាញម៉ូតកូនកាត់ខ្មែរ អាល្លឺម កញ្ញា ម៉ៃយ៉ា និងតារាសម្តែង មាន សូនីតា ក៏បានលេចមុខក្នុងឈុតប្រពៃណីជនជាតិចិន ដែលគេដឹងថាស្ថិតក្នុងសម្លៀកបំពាក់ក្នុងពិធីមង្គលការ។
ស្របគ្នានេះដែរ តារាសម្តែង និងជាអ្នកជំនួញជោគជ័យ អ្នកនាងគង់ ច័ន្ទស្រីមុំ ក៏បានធ្វើឲ្យអ្នកគាំត្រប្លែកភ្នែកជាខ្លាំងក្រោយពីនាងបានគ្រងសម្លៀកបំពាក់មហាក្សត្រយានីនៃរាជវង្សចិន។ រូបថតនេះត្រូវបានថតដោយក្រុមជំនាញថតនៃស្ទីតយោថតរូបដ៏ល្បីមួយនៅរាជធានីភ្នំពេញ។
តារាស្រីរាងស្រឡូន ម៉ាក សែន សូនីតា ក៏បានរំលេចឈុតប្រពៃណីជនជាតិចិនយ៉ាងស្រស់ស្អាតដែរ គ្រាដែលឱកាសចូលឆ្នាំថ្មីជនជាតិចិនបានមកដល់។ ឈុតនេះត្រូវបាននាងភ្ជាប់ជាមួយនឹងការឃោសនាលក់ផលិតផលរបស់នាងលើបណ្តាញទំនាក់ទំនងសង្គមផងដែរ។
តារាសម្តែង បង្ហាញម៉ូត និងពិធីករ កូនកាត់ចិន លោក លី វានស្កាយ ក៏បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញជិត្តនឹងឈុតសម្លៀកបំពាក់ប្រពៃណីបុរសជនជាតិចិន ។ លោកថាសម្លៀកបំពាក់ និងថតរូបនេះត្រូវបានរៀបចំដោយក្រុ្មអ្នកជំនាញដើម្បីចូលរួមអបអរឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាចិននេះ។
ក្រៅពីសិល្បករខាងលើគេសង្កេតឃើញសិល្បករសិល្បការិនីដែលជាប់
ខ្សែស្រលាយចិនជាច្រើនបានបង្ហាញ និងផ្ញើសាសាទរ ជូនពរនាឱកាសពិធីចូលឆ្នាំចិននេះផងដែរ៕
ដោយ វឌ្ឍនា