ខេត្តកំពង់ចាម ៖ ដោយមានការគាំទ្រចាត់ចែងការងារពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញស្រុកកោះសូទិន ស្រុកស្រីសន្ធរ ជំនាញខណ្ឌជ្រោយចង្វារ និងកងរាជអាវុធហត្ថប្រចាំការនៅវិមានឈ្នះ=ឈ្នះ ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ។
លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងបើកកិច្ចសហការបង្ក្រាបបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្លាំងបានប្រើវិធានញុះញង់ក្នុង មួយករណីឃាត់បានជនសង្ស័យ៥នាក់ ដែលពួកគេសុទ្ធតែជាប់ពាក់ព័ន្ធការចរាចរ និងប្រេីប្រាស់ថ្នាំ ញៀន ។ លោកបន្តថា ការងារនេះគឺធ្វើឡើងដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកកោះសូទិន និងស្រុកស្រីសន្ធរ សហការជាមួយជំនាញខណ្ឌជ្រោយចង្វារ និងកងរាជអាវុធហត្ថប្រចាំការនៅវិមានឈ្នះ=ឈ្នះ ។
លោកឲ្យដឹងបន្តថា ជនសង្ស័យទាំង០៥នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ៖
១-ឈ្មោះសុះ ហ្វាសុី ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
២-ឈ្មោះអ៊ែល អាសម៉ាត់ ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយតានន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៣-ឈ្មោះសេង សីហា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៥ឆ្នាំ រស់នៅភូមិ ត្នោត ឃុំអូរឡេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៤-ឈ្មោះត្រា សំអូន ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៧ឆ្នាំ រស់នៅភូមិត្នោត ឃុំអូរឡេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៥-ឈ្មោះធី ណារាជ ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៩ឆ្នាំ នៅភូមិកន្ទោក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះកម្លាំងដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន១១កញ្ចប់(ធំ០២កញ្ចប់) ,ទូរស័ព្ទដៃចំនួន០៦គ្រឿង និងម៉ូតូចំនួន០២គ្រឿង ។ វត្ថុតាងនិងជនសង្ស័យបានរៀបចំធ្វើកំណត់ហេតុចាត់ការតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ