ប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺអេដស៏ និងទុរគតជន ជនចាស់ជរាចំនួន២០២០​គ្រួសារ ស្ថិតនៅខណ្ឌកំបូល មកទទួលអំណោយមនុស្សធម៏ ពីសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកអំណោយសប្បុរសធម៏ របស់សាខាកាកបាទ ក្រហមកម្ពុជារាជាធានីភ្នំពេញ ជូនពលរដ្ឋរងគ្រោះដោយជំងឺអេដស៏ ទុរគតជន និងជនចាស់ជរាសរុបចំនួន២០២០គ្រួសារ ស្ថិតនៅខណ្ឌកំបូល នាព្រឹកថ្ងៃ ទី២៨ មករា ឆ្នាំ២០២០ ស្ថិតនៅ សាលាខណ្ឌកំបូល ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មា​ធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នេះដោយ​សារមានការគិតគូរ យកចិត្ដទុក្ខដាក់ នូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ជាអំណោយសប្បុរសធម៏ មានសម្ភារៈ និងថវិកា មកចែកជូន លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និង ជនពិការ អ្នកផ្ទុកមេ រោគអេដស៍/ជំងឺអេដស៍ និងទុរគតជនសរុប ចំនួន ២០២០គ្រួសារ ស្ថិតក្នុងខណ្ឌកំបូលរាជធានីភ្នំពេញនាពេលនេះ ដោយក្ដីអាណិតអាសូរ និងរំលែកនូវទុក្ខ លំបាករបស់បងប្អូនបានមួយគ្រាផង ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការលំបាក របស់លោកតា លោកយាយបង ប្អូនកូនក្មួយ ប្រជា ពលរដ្ឋក៏ដូចជាការលំបាករបស់ថ្នាក់ដឹកនាំ គ្រប់ជាន់ ថ្នាក់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នា មានសំណាង ដែលមានថ្នាក់ដឹកនាំមានទេពកោសល្យ និងប្រាជ្ញាឈ្លាសវៃដូចសម្តេច អគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរតែង តែគិតគូដល់បងប្អូនប្រជាពលរដ្ឋ ដោយមិន ទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់បាយ និងវេទនាក្នុងសង្គមកម្ពុជាយើងឡើយ ។

លោកបានបន្ដថា៖ សាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ បានចែករំលែកការលំបាករបស់ប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ មានដូចជា ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ ទុរគតជន ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍/ ជំងឺអេដស៍ ជាពិសេសអន្តរាគមន៍ទាន់ពេលវេលា ចំពោះមហន្តរាយ ផ្សេងៗ ដែលបានកើតឡើងក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជាគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

សូមបញ្ជគ់ថា៖ប្រជាពលរដ្ឋ២០២០គ្រួសារ ដែលមកទទួលអំណោយកាកបាទក្រហមកម្ពុជារាជធានីភ្នំ ពេញនៅថ្ងៃនេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអោយដឹងថា “គឺមានប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៣០៧គ្រួសារ ទុរគតជន​៤០០គ្រួ សារ អ្នកផ្ទុកមេរោគអេដស៍១២គ្រួសារ ចាស់ជរា ២៥០គ្រួសារ និងជនពិការ​៥២គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្គរ៣០គីឡូ ក្រាម.មី១កេះ.ទឹក ត្រី១​យូរ.ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល៕. ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print