ខេត្តឧត្ដរមានជ័យ៖ផ្ទះមួយខ្នងរងការឆាបឆេះស្ទើរទាំង ដោយសារតែជនសតិមិនគ្រប់ដុត នៅគ្រាដែលម្ចាស់ផ្ទះមិននៅ
ហេតុការណ៍បានកើតោឡើង នៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ក្នុងភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដេមានជ័យ ។
ម្ចាស់ផ្ទះឈ្មោះខេម ផក់ភេទប្រុសអាយុ៥៤ឆ្នាំ បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទុកផ្ទះចោលគ្មាននាក់មើលថែ។
សមត្ថកិច្ចបានអោយដឹងថា៖នៅពេល ទទួលបានពត៌មានពីប្រជាពលរដ្ឋឈ្មោះ អិន ពិន ភេទប្រុស អាយុ៥១ ឆ្នាំ បានទូរស័ព្ទមកប្រាប់ថាមានភ្លើងឆេះផ្ទះ នៅចំណុច ភូមិ គោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល លោក អធិការនគរបាលស្រុក បានចាត់តាំងលោកវរសេនីយ៍ត្រី ញឹម សុខា អធិការរង ដឹកនាំកម្លាំងទៅពន្លត់បានទាន់ពេលវេលាដោយប្រើប្រាស់ឡានទឹកអស់ចំនួន ០១ ឡាន បណ្តាលអោយឆេះផ្ទះអស់ចំនួន ៣០% នឹងរបស់ប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបានបន្តរថា ៖បានកំណត់មុខសញ្ញាហើយដោយជន សង្ស័យឈ្មោះ អ៊ុន ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល (សតិមិនគ្រប់) ជាអ្នកដុតផ្ទះ ។ដោយប៉ែន នួន