រដ្ឋបាលរាជធានីភ្នំពេញ ពិភាក្សាបន្ដសាងសង់ផ្លូវថ្មើរជើងមាតទន្លេ ចាប់ពីមុខវាំង ដល់មុខវត្ដភ្នំ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមពិភាក្សាលើផែនការបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មី​មួយ កន្លែងក្នុងរាជធានីភ្នំពេញស្របតាមដងទន្លេសាបចាប់ ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងនិងកំណត់ ទីតំាងមួយចំនួនដើម្បីឆ្ពោះបង្កើតផ្លូវថ្មើរជើងដែលចេញពីមុខ ប្រៃស ណីយ៍កម្ពុជា រហូតដល់បន់មុខព្រះបរមរាជវាំងនៅ ពេល ឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ សាលារាជធានី នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅ នឹងតម្រូវការនៃការបង្កើតផ្លូវថ្មើរជើងប្រកបដោយភាពទាក់ទាញ់។
លោកបានបញ្ជាក់ថា គម្រោងកែលម្អទំាងនេះគឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុម នីយកម្មរវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារច នាសម្ព័ន្ធទីក្រុង ពោលគឺធានាបាន សណ្តាប់ចរាណ៍និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះនឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយ អោយមកលេងរាជធានីភ្នំពេញបានកាន់តែច្រើន។
លោកបានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះនេះ ភ្ញៀវទេសចរអាចមានជម្រើសដើរលេងកម្សាន្តច្រើន ដូចជា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃសណីយ ផ្សាររាត្រី តំបន់ទេសភាពមាត់ ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារៈមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនាកម្សាន្តសប្បាយប្រកបដោយភាពរីក រាយ។
លោក បានណែនាំដល់ក្រុមការងារអោយសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្តអោយបានត្រឹមត្រូវ ដើម្បីអោយកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះអាចបង្កើតឡើងក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៦ រសៀល ដល់ម៉ោង១២យប់ហើយមិនអនុញ្ញាតិអោយ មានយាន្តជំនិះផ្សេងៗឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។
គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះបានធ្វើឡើង ក្រោមកិច្ច សហការរវាងរដ្ឋបាលសាលារាជ ធានីភ្នំពេញ និងក្រសួង ទេសចរណ៍ ក្រោមការចង្អុល បង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print