លោក ឃួង ស្រេង ៖ ណែនាំឲ្យលោកគ្រូអ្នកគ្រូជួយអប់រំសិស្សានុសិស្សឲ្យយល់ពីគុណ តម្លៃនៃសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ណែនាំឲ្យលោកគ្រូអ្នកគ្រូ ជួយអប់រំសិស្សានុសិស្សឲ្យយល់ពីគុណ តម្លៃនៃសន្តិភាព ដើម្បីជាមូលដ្ឋានគ្រឹះនៃការ ស្រលាញ់សន្តិភាព ហើយរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្សដែលមិនឲ្យអ្នកមកបំផ្លាញបានឡើយ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតការងារអប់រំរបស់មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២០ នៅមន្ទីរអប់រំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មានសន្តិភាពទើបមានអ្វីៗទាំងអស់ពិសេសមានសាលារៀនគ្រប់កម្រិតដែលបើកទ្វារឲ្យសិស្សានុ សិស្សបានចូល រៀនក្រេបយកចំណេះដឹង ដើម្បីពង្រីកសមត្ថភាពកសាងអនាគតនាពេលខាមុខ ដោយគ្មានការ ភ័យខ្លាច ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា សន្តិភាពនេះក៏បានបង្កលក្ខណៈ សព្វបែប យ៉ាងដល់លោកគ្រូអ្នកគ្រូក្នុងការបំពេញការងារវិជ្ជាជីវៈ របស់ខ្លួន ហើយទទួលបាន ប្រាក់បៀវត្សកាន់តែមានកម្រិតខ្ពស់ ក្នុងការផ្គត់ផ្គង់ជីវភាពកាន់តែល្អប្រសើរ ។ ការអប់រំសិស្សានុសិស្សនិងសង្គមឲ្យស្រលាញ់សន្តិភាព គឺធានាឲ្យកម្ពុជានៅតែរក្សាបានសុខសន្តិភាព ប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ ហើយទោះក្នុងរូបភាពណាក៏ដោយមិនអោយជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខ សន្តិភាពនេះបានឡើយ ខណៈដែលសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទំាង អស់ត្រូវបង្កើនគុណភាពអប់រំដល់សិស្សានុសិស្ស ដើម្បីអោយពួកគេមានសមត្ថភាពពេញលេញ ក្លាយជាធនធានមនុស្សពិតប្រាកដ ដើម្បីសម្រាប់ការអភិវឌ្ឍប្រទេសជាតិផង និងអភិវឌ្ឍន៍ អនាគតរបស់ខ្លួនផង។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា មន្រ្តីគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅទូទំាងរាជធានីភ្នំពេញបានបំពេញការងារតួនាទី រៀងៗខ្លួនប្រកបដោយ មនសិកាវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាឲ្យការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើក កម្ពស់ឱកាស​នៃការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នាទាំង ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។

សូមបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញមានគ្រឹះស្ថាន សិក្សាសាធារណៈរបស់រដ្ឋដូចជាសាលាបឋមសិក្សាចំនួន​១៦៤​ទីតាំងអនុវិទ្យាល័យវិទ្យាល័យមានចំនួន ៦៨សាលា និងសាលាមតេយ្យសិក្សាមតេយ្យសហគមន៍មាន​១៥៨ទីតាំងដោយរដ្ឋនិងឯកជនសរុបទាំងអស់មានជាង៣០ម៉ឺននាក់ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print