ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៥៧ឆ្នាំ រស់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានរបួសធ្ងន់ធ្ងរដល់ស្លាប់ ដោយសារដំបំបែកយកសំណរដេរ៉ាលក់អេតចាយ ខណៈដែលជនរងគ្រោះតែងប្រេីវិធីនេះ ញឹកញាប់ ។
ប្រភពព័ត៌មានអោយដឹងថា ករណីផ្ទុះគ្រាប់បានកេីតឡេីងនៅម៉ោង២៖០០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងឃ្មុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ព័ត៌មានបន្តថា ជនរងគ្រោះឈ្មោះ ទួន វិត អាយុ៥៧ឆ្នាំ ស់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៌មានពីបងប្អូនពលរដ្ឋនៅជិតកន្លែងកើតហេតុអោយថា ជនរងគ្រោះតែងរេីសយកគ្រាប់ចាស់ៗឬរើសបាននៅគ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាម យកមកដោះគីមឬមូលក្បាលចេញ ដើម្បីថ្លឹងលក់ធ្វើជាអេត
ចាយ តែពេលនេះចៃដន្យបង្កឲ្យផ្ទុះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចពិនិត្យឃេីញថា ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទុះគ្រាប់៦០mm ពិតមែន ៕ ដោយ៖វណ្ណៈ