រដ្ឋបាលក្រុងបាត់ដំបងបំផ្ទុះគ្រាប់២លើក ក្នុងស្ទឹងសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង÷រដ្ឋបាលក្រុងបាត់ដំបងបានជូនដំណឹងដល់ពលរដ្ឋកុំភ្ញាក់ផ្អើលចំពោះការបំផ្ទុះគ្រាប់២​លើកក្នុងស្ទឹងសង្កែ ក្រោយការរុករកឃើញគ្រារៀបចំសំណង់ច្រាំងស្ទឹង និងស្ថាបនាស្ពានថ្មថ្មីមុខសាលាខេត្ត។

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរក្រុងរួមជាមួយជំនាញស៊ីម៉ាកបានបំផ្ទុះគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន២លើកក្រោយក្រុមជាងប្រទះឃើញជាបន្តបន្ទាប់នៅក្នុងដីចំរ៉ាក់ស្ទឹងសង្កែជាច្រើនរយ​ម៉ែត្រស្តា និងស្ថាបនាដោយគម្រោងអភិវឌ្ឍច្រាំងស្ទឹងរបស់រដ្ឋបាលខេត្តបាត់ដំបង។

ការបំផ្ទុះយុទ្ធភណ្ឌ័នេះធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ត្រង់ចំនុចចន្លោះស្ពានសម្តេចក្រឡាហោម ស ខេង ស្ពានសម្តេច ហ៊ុន សែន និងស្ពានបុរាណអាយុ១០៣ឆ្នាំឋិតក្នុងភូមិរំចេក៤ត្រើយខាងកើតស្ទឹង សង្កាត់រតនះនិងភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលទីតាំងទី១បំផ្ទុះនៅវេលាម៉ោង៧.​០០នាទី និងការបំផ្ទុះទីតាំងទី២ នៅវេលាម៉ោង៣.០០នាទីរសៀល ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា: ការស្តា រៀបចំខឿនបង្កាន់ដៃ២ថ្នាក់នៅចំរ៉ាក់ស្ទឹងសង្កែនេះក្រុមគ្រឿងចក្រប្រទះឃើញគ្រាប់ប្រភេទធ្ងន់ជាច្រើនគ្រាប់ដោយមួយចំនួនជំនាញស៊ីម៉ាកនាំយកទៅរក្សាទុកនៅអង្គភាព និងមួយចំនួនទៀតដោយសារគ្រាប់ងាយរងគ្រោះមិនអាចនាំយកទៅរក្សាទុកបានទើបរៀបចំបំផ្ទុះនៅនឹងកន្លែងបាតស្ទឹងតែម្តង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print