រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ កែលម្អដាំដើមត្នោតពេជ្រ ជាច្រើនដើម នៅលើសួនច្បារ ដេអិន(DN)បង្អួតសម្រស់ និងការថែទាំសួនច្បារ នានាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ដើមត្នោតពេជ្រជាច្រើន ដើមដែលរដ្ឋបាលរាជធានីភ្នំពេញបានដាំនៅលើសួនច្បារ ដេអិន(DN) ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីមុខក្រសួងការពារជាតិក្នុងខណ្ឌ ៧មករា កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅមកដល់ពេលនេះបាននិងកំពុងបង្អួតសម្រាស់និងការថែទាំសួនច្បារនានាទាក់ទាញភ្ញៀវទេសចរ ណ៍ និងបានធ្វើឱ្យរាជធានីភ្នំពេញលើកសោភ័ណ្ឌ ភាពរាជធានីរីកស្រស់បំព្រងរួចមួយកម្រិតថែមទៀត។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិង រុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២០ នេះថា អនុវត្តតាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដាំកាលពីអំឡុងឆ្នាំ២០១៩ បាន ដាំដើមត្នោត ពេជ្រជាច្រើនដើមនៅលើសួនច្បារដេអិន(DN) ក្រោយពីយើងបានដាំស្មៅនិងផ្ការួចដើម្បីលើក សោភ័ណ្ឌភាពរាជធានីឱ្យកាន់តែរីកស្រស់បំព្រងរួចមួយកម្រិតថែមទៀត។
លោកបន្តថា៖ ការដាំដើមត្នោតពេជ្រនៅលើសួន ច្បារDNនេះមួយចំណែកគឺដើម្បីលើក សោភ័ណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ទាក់ទាញភ្លៀវទេចរណ៍ជាតិនិងអន្តរជាតិដោយសារតែ សួនច្បារDN ស្ថិតនៅក្នុងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែលជាមហាវិថីមួយត្រូវបានភ្ញៀវជាតិនិងអន្តរ ជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។
សួនច្បារដេអិន(DN) ក្រៅពីលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញហើយនោះ វាក៏ជាកន្លែងសម្រាប់ឲ្យប្រ ជាពលរដ្ឋបានហាត់ប្រាណ ទាំងពេលព្រឹក ពេល ល្ងាចនិងពេលរាត្រីផងដែរ ដែលតម្រូវឱ្យរដ្ឋបាលរាជធានីធ្វើការថែទាំរាល់ថ្ងៃ។លោកបន្តថា៖ សួនច្បារសាធារណៈមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានមើលថែដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងខណ្ឌចំនួន៤នៅកណ្តាលក្រុង ក្នុងនោះមានខណ្ឌដូនពេញ ចំការមន ៧មករានិងទួលគោក។ចំណែកខណ្ឌ៨ខណ្ឌទៀតទទួលខុសត្រូវមើលថែទាំដោយក្រុមហ៊ុនឯកជន។
សូមបញ្ជាក់ផងដែរថា៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលសួនច្បារសាធារណៈនានានៅក្នុងរាជធានីភ្នំពេញជាមួយនិងការស្ថាបនាបង្គន់សាធារណៈស្អាតៗនិងមានស្តង់ដាដាក់តាមសួនច្បារផងដែរ ។ ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ ទុកឱ្យប្រជាពលរដ្ឋបានអង្គុយលេងកំសាន្តផងដែរ។ផ្តើមចេញពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលធ្វើយ៉ាងណាឲ្យតាមបណ្ដាលសួនច្បារនីមួយៗគឺសុទ្ធតែ មានកន្លែងសំរាប់ឱ្យប្រជាពលរដ្ឋបានហាត់ប្រាណ ព្រោះថាការហាត់ ប្រាណជាឱសថដ៏សក្កិសិទ្ធក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ៕. ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print