ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ ក្រើនរំលឹកកងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្មនានា នៅក្រៅប្រទេសអនុវត្តតាមសេ ចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យបានទាន់ពេលវេលា ចូលរួមទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ខណៈកំពុងតែកើតមាននៅតាមបណ្តាមួយចំនួន។
ការក្រើនរំលឹកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើ ឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីទទួលដំណើរ និវត្តន៍របស់កងកម្លាំងវិស្វកម្មលេខ៦៩៣ ចំនួន១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ អង្គការស ហប្រជាជាតិ នៅប្រទេសលីបង់ នាសាលប្រជំុទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ១០ កេីត ខែមាឃឆ្នាំកុរ ឯកស័ក ព.ស.២៥ ៦៣ ត្រូវថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ ២០២០ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំ និងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឱ្យបានទាន់ពេលវេលា និងមានប្រ សិទ្ធភាព ចូលរួមចាត់វិធានការណ៍ករណីជំងឺរលាកសួតដោយវីរុស កូរ៉ូណា ថ្មី ត្រូវថែទាំសុខភាព ហ្វឹកហាត់ និងលេងកីឡាជាប់ចាប្រចាំ ដើម្បីបង្កើនថាមពលកាយសម្បទាឱ្យកាន់តែរឹងមាំថែមទៀត»។
ក្រៅពីការក្រើនរំលឹកពាក់ព័ន្ធនឹងវីរុសកូរ៉ូណាសម្តេចពិជ័យសេនា វាយតម្លៃខ្ពស់ចំពោះកងយោធពលខេមរភូមិន្ទ ដែលសម្រេចបានជោគជ័យលើវិស័យរក្សាសន្តិភាព ដែលជាស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រកបដោយកិត្តិយសជូនជាតិ មាតុភូមិ សម្រាប់ប្រជាជាតិ ដែលជាសក្តីកម្មបញ្ជាក់ថា កម្ពុជាជាប្រទេសមួយកំពុងដើរតួនាទីយ៉ាង សកម្មដោយស្មើ ភាព ស្មើសិទ្ធិ ទាំងផ្នែកនយោបាយគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ សម្តេចពិជ័យសេនា សម្តែងការគោរពដឹងគុណ ចំពោះជនរួមជាតិទាំងអស់ ដែលបានលះបង់កូនចៅប្តីប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ចូលរួមចំណែកស្ម័គ្រ ចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រ ជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងក្នុងនាមមនុស្សធម៌ដ៏ថ្លៃថ្លា។
សូមជំរាបថាៈ អាជ្ញាធរសុខាភិបាលរបស់ចិន ប្រកាសឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយ សារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦១នាក់ហើយ ខណៈមនុស្សចំនួន ១៧២០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ផងដែរ ៕ សុខដុម