ភ្នំពេញ៖ជនសង្ស័យម្នាក់ជាមុ ខសញ្ញាឆ្កឹះសោបន្ទប់ជួលប្រជា ពលរដ្ឋយ៉ាងសកម្មត្រូវបាននគរបា លឃាត់ខ្លួនកាលពី១០និង៣០ព្រឹកថ្ ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណះកំពុងឆ្កឹះសោបន្ទប់ជួលប្រជា ពលរដ្ឋហេីយម្ចាស់មកទាន់។
ជនសង្ស័យឈ្មោះ យឹន សុជាតា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះរួមមាន ៖
១/ឈ្មោះ សាន រដ្ឋា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
២/ឈ្មោះ ផេង ផល្លា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
៣/ឈ្មោះ អាន ស្រីវីន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុម្ចាស់បន្ទប់បា នចេញទៅធ្វេីការបាត់អស់ដោយចាក់សោ របន្ទប់ត្រឹមត្រូវស្រាប់តែជនសង្ ស័យបានមកធ្វេីសកម្មភាពឆ្កឹះសោ របន្ទប់លួចទ្រព្យសម្បត្តិបានសម្ រេចចំនួន២បន្ទប់រួចទៅហេីយ ខណះបន្តទៅឆ្កឹះសោរបន្ទប់ទី៣ស្រា ប់តែម្ចាស់មកទាន់។
ប្រភពព័ត៌មានបានបន្តថា ពេលនោះម្ចាស់បន្ទប់សួរនាំជនសង្ ស័យប្រាប់ថាគេមកលេងបន្ទប់មិត្ តភ័ត្តភ្លាមនោះជនសង្ស័យក៏ស្រែ កឆោឡោឡេីងនិងឃាត់ខ្លួនជនសង្ស័ យភ្លាមៗតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យឆែកឆេ រកឃេីញ ដែកចុងស្រួចតូចពណ៌ខ្មៅ សម្រាប់ឆ្គឹះចំនួន ១ទូរស័ព្ទម៉ាក ហ៊ូវៃមួយគ្រឿងម៉ូតូ ហុងដា សេ៥០ គ្មានផ្លាកលេខមួយគ្រឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបា នសារភាពថាខ្លួនពិតជាបានធ្វេី សកម្មភាពពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតា មផ្លូវច្បាប់៕សុខាសែនជ័យ