ចាប់ពី០៤ ដល់ថ្ងៃ១០ ខែកុម្ភៈនេះ​ តំបន់មួយចំនួននឹងចុះត្រជាក់រហូត១៧អង្សា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព្យាកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពី៤ដល់ថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ តំបន់មួយចំនួន​​នៅក្នុងប្រទេសកម្ពុជា អាកាសធាតុនឹងចុះត្រជាក់ តំបន់ខ្លះចុះត្រជាក់រហូតដល់១៧អង្សា ខណៈបណ្តាខេត្តនៅតំបន់វាលទំនាប​ភាគខាងក្រោម និងខេត្តនៅជាប់មាត់សមុទ្រនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

នេះបើយោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ដែលក្រុមការងារបានព្យាកររកឃើញថា ដោយសារជ្រលងសម្ពាធខ្ពស់រំកិលគ្របដណ្តប់លើកម្ពុជា ។

តាមរយៈការតាមដានស្ថានភាពអាកាសធាតុខាងលើនេះ ក្រុមការ​ងារ​ព្យាករបានបញ្ជាក់ថា តំបន់ មួយចំនួនដែលទទួលអាកាសធាតុចុះត្រជាក់រួមមាន ៖

១- តំបន់ជួរភ្នំ និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី៤-៨ ខែកុម្ភៈ ធាតុអាកាសត្រជាក់នៅពេលព្រឹក សីតុណ្ហភាពមានអប្បបរមា មានពី​១៧-២១អង្សា និង សីតុណ្ហភាពអតិបរមាមានពី ២៩-៣២អង្សា ។

២- តំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី២០-២៣​អង្សា និង សីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សា ។

៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សា និង សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សា ។

ក្រុមការងារបានព្យាករកឃើញទៀតថា ចាប់ពីថ្ងៃទី៩-១០ ខែកុម្ភៈ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅតំបន់ជាប់មាត់សមុទ្រនឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print