អ្នកទៅបន្សាបគ្រឿងញៀងនៅមណ្ឌលឱកាសខ្ញុំម្នាក់បានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននាពេលកន្លងមកហើយត្រូវបានបញ្ជួនទៅបន្សាបនឹងព្យាបាលនៅក្នុងមណ្ឌលកែប្រែឱកាសខ្ញុំប៉ុន្តែដោយសារមានជំងឺធ្ងនធ្ងរក៍បានដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជួនទៅដល់មន្ទីពេទ្យ។

ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចចុះទៅពិនិត្យកាលពីវេលាម៉ោង០៩និង០០នាទីថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចមជ្ឈមណ្ឌលឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សពឈ្មោះ ជាង សំណាង ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិសំបុក ឃុំបឹងបេន ស្រុកម៉ាឡៃ ខេត្តប៉ៃលិន។

ប្រភពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ នៅមុនពេលកើតហេតុជនរងគ្រោះធ្លាប់ប្រើប្រាស់នូវសារធាតុញៀនហើយត្រូវបានសមត្ថកិច្ចខាងមន្ទីប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនបញ្ជួនទៅតុលាកាក្រោយ​មកតុលាកាបានបញ្ជួនមកមណ្ឌលកែប្រែឱកាសខ្ញុំដើម្បីព្យាបាលលុះដល់ថ្ងៃកើតហេតុជនរងគ្រោះស្រាប់តែមានអាករៈមិនស្រួលខ្លួនខាងមន្ត្រីនៅមណ្ឌលឱកាសខ្ញុំបានដឹកទៅមន្ទីពេទ្យព្រះកុសមៈតែជាអកុសល​ជនរងគ្រោះក៍បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានអោយដឹងទៀតថាក្រោយសមត្ថកិច្ចខណ្ឌនិងមូលដ្ឋានបានរាយការណ៍ទៅផ្នែកជំនាញអោយចុះមកពិនិត្យ។តាមការសន្និដ្ឋានរបស់ លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋាន ថាសពខាងលើស្លាប់ដោយជំងឺគាំងបេះដូង ហើយសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តបក់ស្រូវ។

សូមបញ្ជាក់ថាក្រុមគ្រួសារសពមិនបានប្តឹងផ្តាល់អ្វីនោះទេព្រោះពួកគាត់ក៍បានដឹងពីជំងឺរបស់កូនគាត់ដែ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print