ឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលរុករកវត្ថុ បុរាណខុសច្បាប់នៅប្រាសាទខ្នា

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ជនសង្ស័យចំនួន៥នាក់ដែលបានធ្វើសកម្មភាពរុករកវត្ថុបុរាណនៅតំបន់បរិវេណប្រាសាទ​ខ្នា ដែលជា តំបន់ហាមឃាត់ ត្រូវកម្លាំងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ ដឹកនាំដោយ លោក នៅ ចាន់គង់ មន្ត្រីកិច្ចសន្យា(ឆ្មាំ) បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត។

ឃាត់ខ្លួនរួមនឹងវត្ថុតាង ជាឧប្បករណ៍សម្រាប់ប្រើរុករកវត្ថុបុរាណមួយចំនួនប្រតិ បត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ ឯក គឺ ឆេងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងចំនួន១៥នាក់បានចូឪលរួមហើយបានឃាត់ខ្លួនជនសង្ស័យឆ្លៀតឱកាសប្រព្រិត្តបទល្មើសចំនួន៥នាក់រួមនឹងវត្ថុតាងជាប់ខ្លួនផងដែរ ។ ករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួន៣នាក់នឹង២នាក់ទៀតឃាត់ខ្លួននៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីតាំងចំណុចប្រាសាទខ្នារ ស្ថិតក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ។

ជុំវិញប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ខាងលើនេះបានធ្វើឡើងនៅចំណុចខាងលើពេល​វេលាម៉ោង នឹងថ្ងៃខុសគ្នាដោយលើកទីបានឃាត់ខ្លួន៣នាក់នឹងឧបករណ៍រាវរកវត្ថុ​ បុរាណចំនួន២គ្រឿង នៅខាងត្បូងប្រាសាទ ខ្នារចម្ងាយ១០០ម៉ែត្រនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ លុះព្រឹកឡើងនៅវេលាម៉ោង ៧:៣០នាទី កម្លាំង​កងរាជអាវុធហត្ថខេត្តបានបន្តឃាត់ខ្លួនមេខ្លោងចំនួន២នាក់បន្ថែមទៀត សរុប ៥នាក់និងរថយន្ត០១​គ្រឿង ម៉ាកហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខសៀម រាប2A.1972 និងឧបករណ៍រាយនៅតាមផ្លូវសម្រាប់ស្រូបរកវត្ថុបុរាណ១គ្រឿងផង ។

ក្នុងនោះដែរ មានជនសង្ស័យម្នាក់ជា ថៅកែឈ្មោះ ហេង ប៊ុនសុខុន អាយុ ៣៧ឆ្នាំ ស្នាក់នៅឃុំសាលាកំរើក ខេត្តសៀម រាប និងបក្ខពួក៤នាក់ទៀត រស់នៅខេត្ត បន្ទាយមានជ័យ ។ ក្រោយពីបានឃាត់ខ្លួនជនឆ្លៀតឱកាសទាំង៥នោះរួចមក សមត្ថ កិច្ចបាននាំខ្លួនមកសាកសួរ ដើម្បីកសាងសំណុំរឿងនឹងបញ្ចូនខ្លួនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការទៅតាមនិតិវិធី ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print