ស្លាប់​កើនឡើង​៦៣៩​ និងឆ្លងរាលដាលជាង​៣ម៉ឺននាក់

ចែករំលែក៖

គិតមកដល់ព្រឹកថ្ងៃទី៧ខែកុម្ភៈនេះ នៅក្នុងប្រទេសចិន មានអ្នកស្លាប់ បន្ថែម​៧៤​នាក់ដោយវីរុសកូរ៉ូណា ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅ​៦៣៩នាក់ហើយ​ និងឆ្លងរាលដាលដល់មនុស្សជាង​៣១ពាន់នាក់ នៅទូទាំងពិភពលោកក្នុងរយៈពេល​២៤​ម៉ោងកន្លងមក​។ ក្នុងចំណោមអ្នកឆ្លងវីរុស កូរ៉ូណា មាន ៤៨២៤នាក់ស្ថិតនៅក្នុងសភាព​ធ្ងន់បំផុត។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី​៦ ខែកុម្ភៈបានប្រកាសសង្គ្រាម​មហា​ជន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ វិរុសកូរ៉ូណា ។ ប្រធានាធិបតី ស៊ី ជីនពីង​បានប្រកាសថា  ចិនមានជំនឿបក្នុងការទប់ស្កាត់ ការឆ្លងរាលនៃវីរុសកុរ៉ូណា ដោយ​ចិន​មានសមត្ថភាព​ និងបទពិសោធ ក្នុងវិស័យសុខាភិបាល​ ។

គួររំលឹកថា ជំងឺកូរ៉ូណា​ផ្ទុះឡើងដំបូង​គេ​នៅទីក្រុងវូហាន ខេត្ត ហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយឆ្លងរាលដាល​មកដល់ពេលនេះ​មានរយៈពេលជាង​២ខែកន្លងមកហើយ ក្នុងនោះ ក្រុមជំនាញ ឬអង្គការសុខភាព​ពិភពលោក​នៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​ណាមួយ​ទប់ស្កាត់​ជំងឺនេះនៅឡើយទេ ។ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្ន​អំពីជំងឺនេះ​ផងដែរ ។ រោគសញ្ញានៃជំងឺនេះ ត្រូវបានគេអះអាងថា វាមានលក្ខណៈផ្តាសាយ​ទ្រង់ទ្រាយតិចតួចរហូតក្លាយទៅជាទ្រង់ទ្រាយធំ ហើយទីបំផុត​ពិបាកក្នុងការដកដង្ហើម និងបាត់បង់ជីវិត​តែម្តង ។ 

យោងប្រភពព័ត៌មានបានផ្សាយថា ចិនជាប្រទេសដើមទីនៃជំងឺនេះ មានពលរដ្ឋឆ្លងសរុប ៣១, ១៦១នាក់ និងស្លាប់​ចំនួន​៦៣៧នាក់ ។ ប៉ុន្តែ​អ្នកជំងឺ​ ១ ៥៤០នាក់ បានចាកចេញពីមន្ទីរពេទ្យ​ ដោយអក្ការជំងឺធូរស្រាល​វិញផងដែរ ។ 

ប្រទេសជប៉ុន​​ឆ្លងជំងឺកូរ៉ូណានេះ​លំដាប់ទីពីរ​បន្ទាប់ពីចិន គឺមានឆ្លងជំងឺកូរ៉ូណា​រហូតដល់៤៥នាក់, សិង្ហុបុរី ជំងឺកូរ៉ូណាឆ្លើងកើនឡើង៣០នាក់ ក្នុងនោះ​ចាកចេញពីមន្ទីរពេទ្យ​១នាក់, ប្រទេសថៃមានជំងឺកូរ៉ូណា​២៥នាក់, ហុងកុង​២៤នាក់ ក្នុងនោះ​ស្លាប់​១នាក់, កូរ៉េខាងត្បូង​២៣នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ១នាក់, តៃវ៉ាន់​ឆ្លង​១៦នាក់, អូស្ត្រាលី​ឆ្លង​១៥នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ៥នាក់, ម៉ាឡេស៊ីឆ្លង​១៤នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ១នាក់, អាល្លឺម៉ង់​ឆ្លង​១៣នាក់, សហរដ្ឋ​អាមេ​រិក ឆ្លង​១២នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ១នាក់, វៀតណាមឆ្លង១២នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ​៣នាក់, ម៉ាកាវ ឆ្លង​១០នាក់, កាណាដា ឆ្លង៧នាក់, បារាំង​ឆ្លង៦នាក់, អារ៉ាប៊ីសាអ៊ូឌីតឆ្លង​៥នាក់, ឥណ្ឌាឆ្លង​៣នាក់, ហ្វីលីពីន​ឆ្លង៣នាក់ ក្នុងនោះ ស្លាប់ម្នាក់ និងចាកចេញពីមន្ទីរពេទ្យ១នាក់, អង់គ្លេស​៣នាក់, អ៊ីតាលី៣​នាក់, រុស្ស៊ី​២នាក់, ប៊ែលហ្ស៊ិក​១នាក់, កម្ពុជាឆ្លង១នាក់, ហ្វាំងឡង់​ឆ្លង១ ប៉ុន្តែចាកចេញពីមន្ទីរពេទ្យហើយ, នេប៉ាល់១នាក់, អេស្ប៉ាញ១នាក់, ស្រីលង្កាឆ្លង១នាក់ ប៉ុន្តែចាកចេញពីមន្ទីរពេទ្យវិញហើយ និងស៊ុយអែតឆ្លងមួយនាក់ ។ 

សរុប​អ្នកជំងឺ​រលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV)គិតមកត្រឹមថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសចិន និងប្រទេសជុំវិញក្នុងតំបន់ និងពិភពលោកសរុប​២៨ប្រទេស៖ ឆ្លងកើនឡើង ៣១ ៤០៩នាក់, ស្លាប់៦៣៩នាក់ និងចាកចេញពីមន្ទីរពេទ្យ១៥៦៤នាក់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print