នគរបាលខណ្ឌដង្កោស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

 ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្ម នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវជាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ វេលាម៉ោង០៥ និង ៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងសាលាសង្កាត់ព្រៃស ផ្លូវបេតុង ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ។
នគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ុយ ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មកររោងចក្រទឹកក្រូច ស្នាក់នៅផ្ទះជួលលេខ១៧ ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែក ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ទឹម ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ក្នុងនោះនគរបាលក៏ចាប់យកវត្ថុតាងមាន៖ ទូរស័ព្ទដៃម៉ាក Mi ពណ៌ទឹកមាសមួយគ្រឿង (របស់ជនសង្ស័យ)  ។
នគរបាលខណ្ឌដង្កោបានឲ្យដឹងទៀតថា កាលពីថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះបានធ្វើដំណើរដោយជិះម៉ូតូឌុបឈ្មោះ មួន ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ (ត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ) ចេញពីផ្ទះជួល ដើម្បីទៅធ្វើការ ពេលបើក មក ដល់ភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់  ទឹម ផល្លា បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៣ មិនចាំស្គាល់ផ្លាកលេខ ដោយជនសង្ស័យឈ្មោះ ទឹម ផល្លា ជាអ្នកបើកម៉ូតូ និងជនសង្ស័យឈ្មោះ  រិទ្ធិ អង្គុយខាងក្រោយជិះ ស្របទិសគ្នា ពីជើងទៅត្បូង ។ ពេលមកដល់ចំណុចខាងលើ ជនសង្ស័យ បានបើកម៉ូតូទៅអែបខាងស្តាំដៃម៉ូតូរបស់ជន រងគ្រោះ រួចជនសង្ស័យឈ្មោះ រិទ្ធ ដែលអង្គុយខាងក្រោយ បានធ្វើសកម្មភាពចាប់ ទាញកញ្ចក់ម៉ូតូរបស់ជនរងគ្រោះ  ដៃម៉ូតូប៉ះគ្នាបណ្ដាលឲ្យដួលទាំង០២គ្រឿង ហើយ ជនសង្ស័យទ ក៏បានស្ទុះលើកម៉ូតូជិះឌុបគ្នាគេចខ្លួនទៅទិសខាងជើងបាត់ ។
បន្ទាប់មកសមត្ថកិច្ចដែលជិះល្បាតបានមកដល់ ជួយអន្តរាគមន៍ ហើយនៅកន្លែងកើតហេតុ បានឃើញទូរស័ព្ទដៃម៉ាក Mi ពណ៌ទឹកមាសមួយគ្រឿង នៅកន្លែងកើតហេតុគឺជារបស់ជនសង្ស័យ  និងបាននាំជនរងគ្រោះទៅមន្ទីរពេទ្យ ហើយបានធ្វើការបំភ្លឺសាក្សី កំណត់បានមុខសញ្ញាជនសង្ស័យម្នាក់។ លុះដល់វេលាម៉ោង១០និង ០០ នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ទឹម ផល្លា ត្រង់ចំណុចកន្លែងស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅភូមិម្ភៃបួនខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវីធីច្បាប់ ។
      ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ថារូបគេ  និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប៉ុនប៉ងឆក់ទូរស័ព្ទដៃប្រាកដមែន។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការបន្តតាមច្បាប់ ។ រីឯបក្ខពួកសមត្ថកិច្ចនិងខិតខំប្រឹងប្រែង ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print