សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីជំរិតទារប្រាក់

ចែករំលែក៖

ខេត្តស្វាយរៀងះជនសង្ស័យជាជនជាតិវៀតណាម២នាកត្រូវបានសមត្ថកិច្ចនគរ​បាល​ប៉ុស្ត៍រដ្ឋបាលធ្វើការឃាត់ខ្លួនពាក់ពន្ធ័និងករណីជំរិតទារប្រាក់ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិត​នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានអោយដឹងថាជនសង្ស័យមានឈ្មោះបួយ គុក វៀត អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលិញ មានទីលំនៅ ភូមិតូ៤ ឃុំហ្វាង៉ា ស្រុកយឿងគិញ ខេត្តហាយហ្វុង (គ្មានលិខិតឆ្លងដែន)និង២.ឈ្មោះ ចិន ឌឹកសាន អាយុ ២៧ មុខរបររ៉ូលិញ មានទីលំនៅ ភូមិ តូ៤ ឃុំហ្វាង៉ា ស្រុកយឿនគញ ខេត្ត ហាយ ហ្វ្ងង (គ្មានលិខិតឆ្លងដែន)។
ចំណែកជនរងគ្រោះមានឈ្មោះ វៀង វាំងទូ ភេទប្រុស អាយុ ២៨ មុខរបរកសិករ មានទីលំនៅ អឹបចាន់ ឃុំអឹបចាន់ ស្រុកអាំងថាន់ ខេត្ត តៃនិញប្រទេសវៀតណាម។
ប្រភពបន្តថាមូលហេតុដែលជនសង្ស័យជំរិតទារប្រាក់ដោយសារតែជនរងគ្រោះលេងល្បែងចាញ់ហើយខ្ចីលុយ៣០លានដុងដើម្បីផ្សងសំណាងចៃដន្យចាញ់បោសអស់គូថខោរមិនមានលុយសង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិតដើម្បីបំពេញសុំណុំរឿងបញ្ជូនការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print