ខេត្តកណ្តាល៖គ្រូបង្រៀនភាសាអង់គ្លេសបែកគំនិតលួចទូរស័ព្ឌម្នាក់ ត្រូវបានលោក ហួត ហ៊ាង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”អំពើរលួច” តាមមាត្រា៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ។
ប្រព្រឹត្តនៅចំណុចក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ។
ជនរងគ្រោះឈ្មោះ គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនត្រូវចោទមានឈ្មោះ ភីម សុវណ្ណធឿន ភេទប្រុសអាយុ៣៨ឆ្នាំ សញ្ជាតិ អាមេរិក មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ (ចល័ត) ក្នុងក្រុងតាខ្មៅ ។
នគរបាលខេត្តកណ្តាលបានអោយដឹងថា៖ នៅវេលាម៉ោងនិងនៅទីកន្លែងកើតហេតុដូចខាងលើ ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរសព្ទ័របស់ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអីរួចចូលទៅបន្ទប់ទឹក នៅខណៈដែល ជនរងគ្រោះចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យ ដែលបានអង្គុយក្បែរ គ្នាបានបន្លំលួច លូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ។ ដោយមានការសង្ស័យជនរងគ្រោះ បានសុំបើក កាមេរ៉ាសុវត្ថិភាព ពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យ ឆែកមើលឃើញជនសង្ស័យ អង្គុយក្បែរ ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍តាខ្មៅហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យរួចបានឃើញជនសង្ស័យ កំពុងអង្គុយផឹកកាហ្វេនៅហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏បានហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុង ហោប៉ៅខោជនសង្ស័យ បន្ទាប់មក ឃាត់បញ្ជូនមកប៉ុស្តិ៍តាខ្មៅដើម្បីចាត់ការតាមនីតិវិធី។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះប្រាកដមែន៕ ឆ ដា