ម្តាយក៏ស្លាប់ ឪពុកក៏ស្លាប់ បងប្អូនក៏គ្មាន កុមារីអាយុ៤ឆ្នាំម្នាក់នេះរស់សង្ឃឹមលើអ្វី ?

ចែករំលែក៖

ខេត្តកំពត ៖ គួរឲ្យអនិច្ចានិងសង្វេគពន់ពេក ដែលកុមារីអាយុ៤ឆ្នាំម្នាក់ រស់នៅកំព្រាតែម្នាក់ឯងដោយគ្មានឪពុកម្តាយឬបងប្អូនរស់នៅជាមួយ ដោយសារអ្នកទាំងនោះបានបាត់បង់ជីវិតជាបន្តបន្ទាប់អស់ទៅ ។

ប្រភពអ្នកភូមិ តំណាក់ត្របែក ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតបានឲ្យដឹងថា កុមារីអភ័ព្វរូបនេះ
រស់នៅភូមិ ឃុំ ខាងលើ ត្រូវរស់នៅដោយកំព្រាទាំងឪពុកទាំងម្តាយ ខណៈដែលម្តាយស្លាប់ចោលជាងមួយឆ្នាំមកហើយ លុះមកដល់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២០ ឪពុកក៏ស្លាប់ចោលទៀត ដោយសារតែស្ថានភាពគ្រួសារក្រីក្រគ្មានលទ្ធភាពមើលជំងឺរ៉ាំរ៉ៃ ទុកឲ្យកុមារីដែលមិនទាន់មានស្មារតីរឹងប៉ឹងរស់នៅកំព្រាឯកោគ្មានលំនឹង និងគ្មានបងប្អូនបង្កើតណាម្នាក់រស់នៅជាមួយឡើយ (កូនទោល) ខណៈដែលគ្រួសារនេះមានផ្ទះសម្បែងនិងដីភូមិមួយតូចប៉ុណ្ណោះ ។ 

អ្នកភូមិបានឲ្យដឹងទៀតថា សពឪពុករបស់ក្មេងស្រីតូចនេះមិនបានគេធ្វើបុណ្យពេញលេញនោះទេ គឺបានត្រឹមអ្នកភូមិជួយបូជាបង្គ្រប់កិច្ចដោយយកធាតុទុកនៅវត្តតែប៉ុណ្ណោះ។ ពេលនេះក្មេងស្រីតូចកំពុងតែរស់នៅដោយខ្វះភាពកក់ក្តៅ គឺគ្មានទាំងម្តាយ គ្មានទាំងឪពុកគ្មានទាំងបងប្អូន ត្រូវវការសប្បុរសជនជួយនាងផង បើពុំដូច្នេះទេនាងតូចគួរអោយអាណិតខ្លោចចិត្តនេះនឹងត្រូវអាជ្ញាធរមូលដ្ឋានយកទៅដាក់នៅមណ្ឌលកុមារកំព្រាហើយ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print