ខេត្តកណ្ដាលៈ ផ្តើមចេញពីភ្លើងប្រច័ណ្ឌ បានធ្វើអោយនារីម្នាក់រងរបួសធ្ងន់ដោយសារបុរសជាសង្សាយកកាំបិតផ្គាក់កាប់ប្រហារមិនញញើតដៃ បណ្តាលនារីជាសង្សាររងរបួសជាច្រើនកាំបិត បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ទោះជាយ៉ាងណាក៍ជនសង្ស័យត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។
ករណីកាប់ប្រហារទៅលើសង្សារបស់ខ្លួននេះបានបានកើតឡើង នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃអាទិត្យ ទី៩ ខែកុម្ភះ ឆ្នាំ ២០២០ ត្រង់ចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលកាប់លើនារីរងគ្រោះហើយគេចខ្លួនត្រូវសមត្ថកិច្ចស្គាល់អត្តញ្ញាណនិងសាវតាច្បាស់ហើយ មានគ្នា២នាក់ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិត មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២. មិនស្គាល់អត្តសញ្ញាណ ។
ចំណែកនារីងគ្រោះឈ្មោះ អ៊ន ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសដាច់ម្រាមនាងដៃខាងស្តាំចំនួន១ ដាច់កដៃស្តាំដាច់ដល់ឆ្អឹង នឹងកន្លែងស្មាបោះដៃផុតមួយកន្លែងទៀត ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួនតែម្នាក់ឯង ដោយដាក់គន្លះទ្វាជាប់ខាងក្នុង ហើយជនសង្ស័យបានដឹងថានារីរងគ្រោះដែលជាសង្សារបស់ខ្លួនធ្លាប់រស់នៅជាមួយគ្នាពីមុនមក ពេលនាងទៅធ្វើការនៅភ្នំពេញ ក្រោយមកនាងបានវិលត្រឡប់មកដល់ផ្ទះវិញ ។ ពេលនោះជនសង្ស័យក៏ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនជាមួយមិត្តភក្តិ ដោយមានកាំបិតផ្គាក់យកមកជាមួយផង ពេលមកដល់ផ្ទះនារីរងគ្រោះ ជនសង្ស័យក៏បានស្រែកហៅអោយបើកទ្វា តែនារីរងគ្រោះមិនបានបើកទ្វាអោយទេ ហើយជនសង្ស័យបានគំរាមនិងយកកាំបិតផ្គាក់កាប់ទ្វាផ្ទះ ពេលនោះជនរងគ្រោះភ័យពេកក៏បើកទ្វារត់ចេញមកក្រៅផ្ទះស្រែកអោយគេជួយតែត្រូវជនសង្ស័យចាប់ជាប់ ហើយបីរត់បានប្រហែល៣០០ម៉ែត្រក៏លើកដាក់ម៉ូតូ ជិះមកផ្លូវលំ ចំនុចទួលដំបង ។ ដោយមានការរើបំរះពីជនរងគ្រោះខ្លាំងពេក ជនសង្ស័យក៏ខឹងហើយបានឈប់ម៉ូតូ ទាញកាំបិតផ្គាក់កាប់ទៅលើនារីរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ បន្ទាប់មក ជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនបាត់ដោយយកកាំបិតផ្គាក់ទៅជាមួយ ។
ក្រោយពីទទួលបានពត៍មានខាងលើនេះភ្លាមកំលាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងកសាងសំណុំរឿងដើម្បីស្រាវជ្រាវ រកជនសង្ស័យចាត់ការតាមច្បាប់ ៕ សណ្តោស