រកឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចងកក្នុងដីឡូតិ៍ហើមស្អុយមើលលែងស្គាល់

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវគេប្រទះឃើញចង កនឹងខ្សែនីឡុងទៅនឹងដើមម្ខុបស្លាប់យា៉ងអាណោចអធមហើមស្អុយរលួយមើលលែងស្គាល់ នៅ ក្នុងដីឡូទ៍ មួយកន្លែង ក្នុងក្រុម៨ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីវេលាមោ៉ង៩ នឹង២០នាទីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ នៅវេលាម៉ោង​ ៩និង២០នាទីយប់​ ថ្ងៃទី​១២ ខែកុម្ភៈឆ្នាំ​២០២០កម្លាំងសមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋមកថា​ បានប្រទះឃើញ​សពបុរសម្នាក់ចង កស្លាប់នៅក្នុងដីឡូត៍មួយកន្លែង​ ។ ក្រោយពីបានទទួលដំណឹង​នេះហើយ​ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ និងខណ្ឌបានចុះមកដល់កន្លែងកើតហេតុ​ រួចហៅប៉ូលិសបច្ចេកទេសទៅពិនិត្យ ។

សមត្ថកិច្ចបានបន្តថា សពបុរសពាក់អាវពណ៍ ផ្ទៃមេឃ ដៃវែង ស្លៀកខោវែង មានវ័យចន្លោះពី ២០ ទៅ៣០ឆ្នាំ ត្រូវបានប្រទះឃើញចង កស្លាប់នៅក្នុងព្រៃដើមម្ខុប ក្នុងដីឡូត៍ ។ តាមការពិនិត្យជាក់ស្តែង សាកសពបុរសរងគ្រោះ មានសភាពហើមស្អុយរលួយមើលលែងស្គាល់ទៅហើយ អាចប្រហែលស្លាប់រយៈពេល១៥ថ្ងៃហើយ ។

ក្រោយពីប៉ូលិសបច្ចេកទេសទៅពិនិត្យរួចរាល់ហើយបានបញ្ជក់ថាជនរងគ្រោះពិតជា​ចងកសម្លាប់ខ្លួនឯងពិតប្រាកដមែនហើយសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់​ទុកនៅវត្តឬស្សីសាញ់សង្កាត់ព្រៃសខណ្ឌដង្កោ ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print