សម្តេច​តេ​ជោ​៖​ ថ្ងៃនេះ​ កាលពី​៣៧​ឆ្នាំ​មុន​ ខ្លួន​ខ្ញុំ​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៦​ ថា​ ថ្ងៃនេះ​ កាលពី​៣៧​ឆ្នាំ​មុន​ សម្តេច​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ។​

​សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖

«​ថ្ងៃនេះ​ ៨​ មក​រា​ ២០១៦​ ដែល​កាលពី​ ៣៧​ ឆ្នាំ​មុន​ ខ្លួន​ខ្ញុំ​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​១​ថ្ងៃ​។​ ក្នុង​វ័យ​មិន​ដល់​២៧​ឆ្នាំ​ផង​ ហើយ​ក៏​មិន​ដែល​សូវ​យល់​ដឹង​នូវ​កិច្ចការបរទេស​ផង​នោះ​ ការ​ទទួលយក​ភារកិច្ច​ទាំង​ទើសទាល់​នេះ​គឺជា​រឿង​ដ៏​លំបាក​ តែ​ឆ​ន្ទះ​យុវជន​ដែល​ខ្លួន​ខ្ញុំ​បាន​ឆ្លងកាត់​ដោយ​ខ្លួនឯង​ហើយ​បាន​ឈរជើង​ក្នុង​រដ្ឋាភិបាល​រហូត​៣៧​ឆ្នាំ​ អាច​ឱ្យ​គេ​យល់​ថា​ តើ​ខ្ញុំ​ស្គាល់​ជីវិត​និង​សេចក្តី​ត្រូវការ​របស់​យុវជន​បែប​ណា​។​

​មនុស្ស​មួយ​ចំនួន​ភ័ន្ត​ច្រឡំ​លើ​ខ្ញុំ​ក្នុង​ចំណុច​នេះ​។​ មុន​មក​ដល់​វ័យ​ជាង​៦០​ឆ្នាំ​សព្វ​ថ្ងៃនេះ​ ខ្ញុំ​បាន​ឆ្លងកាត់​ជា​យុវវ័យ​នៃ​កងទ័ព​ ជា​យុវវ័យ​នៃ​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​វ័យ​២៧​ឆ្នាំ​ ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​វ័យ​៣២​ឆ្នាំ​ ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ក្មេង​ជាងគេ​ក្នុង​ពិភពលោក​នា​ពេល​នោះ​។​ នេះ​ជា​បញ្ហា​ដែល​ត្រូវ​រៀបចំ​ក្រោយ​រំដោះជាតិ​និង​ប្រជាជន​ចេញពី​របប​ ប៉ុ​ល​ពត​។​ សំរាប់​ជីវិត​ឯកជន​វិញ​ ការ​រំដោះប្រទេស​ និង​តំណែង​រដ្ឋមន្ត្រី​មិន​អាច​បញ្ចប់​ទឹកភ្នែក​របស់ខ្ញុំ​បាន​ឡើយ​។​ មិន​ទាន់​និយាយ​ដល់​គ្រួសារ​ទាំងមូល​នោះ​ទេ​ និយាយ​ត្រឹមតែ​ប្រពន្ធ​និង​កូន​ខ្ញុំ​គឺ​ខ្ញុំ​ត្រូវ​ហូរ​ទឹកភ្នែក​រយះ​ពេល​៤៨​ថ្ងៃ​ថែម​ទៀត​បន្ទាប់​ពី​ថ្ងៃ​រំដោះ​៧​មក​រា​១៩៧៩​។​

​តាំងពី​បែក​គ្នា​ថ្ងៃ​ ២០​ មិថុនា​ ១៩៧៧​ ខ្ញុំ​មិន​ដែល​ទទួល​ព័ត៌មាន​ថា​ប្រ​ព​ន្ឋ​និង​កូន​ខ្ញុំ​នៅ​រស់​នោះ​ទេ​។​ ដំណឹង​ដែល​ខ្ញុំ​ទទួល​បាន​ទាំងអស់​សុទ្ធតែ​បញ្ជាក់​ថា​ភរិយា​ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ​។​ ព័ត៌មាន​នេះ​កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​ជឿ​ថែម​ទៀត​ព្រោះ​ពេល​ដែល​ប្រទេស​រំដោះ​រួច​ហើយ​ខ្ញុំ​បាន​ស្វែងរក​ឃើញ​ត្រឹមតែ​ឪពុក​មា្ត​យ​បងប្អូន​បង្កើត​របស់ខ្ញុំ​តែ​ប៉ុណ្ណោះ​។​ ឯខាង​ប្រពន្ធ​ខ្ញុំ​បាត់​ទាំង​គ្រួសារ​តែ​ម្តង​ ឪពុក​ ម្តាយក្មេក​ បងថ្លៃ​ ប្អូនថ្លៃ​។​ល​។​ ខ្ញុំ​យំ​រាល់ថ្ងៃ​រាល់​យប់​ហើយ​ក៏​មិនដឹង​រៀបចំ​ខ្លួន​ម្ត៉េ​ច​ដែរ​?​ ពេល​ឃើញ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ជួបជុំ​គ្រួសារ​ចូលរួម​រីករាយ​ តែ​ខ្លួនឯង​ដេក​យំ​។​ នេះ​ជា​រឿង​ដ៏​កំសត់​របស់ខ្ញុំ​តាំងពី​អាយុ​១៣​ ឆ្នាំ​ នៅ​ពេល​បែក​ចេញពី​ឪពុក​ម្តា​យមក​រៀន​នៅ​ទីក្រុង​ភ្នំពេញ​រស់នៅ​ជាមួយ​ព្រះសង្ឃ​។​ ពេល​ប្រទេស​មាន​សង្គ្រាម​ក៏​កាន់តែ​ឃ្លាតឆ្ងាយ​ថែម​ទៀត​។​ ដល់​ពេល​មាន​ភរិយា​ទុក្ខវេទនា​ក៏​កាន់តែ​ខ្លាំង​ដោយសារ​របប​ព្រៃផ្សៃ​។​ ជួប​ហើយ​ព្រាត់​ ព្រាត់​ហើយ​ជួប​ រហូត​ព្រាត់​គ្នា​មិនដឹង​ថា​ស្លាប់​ឬ​រស់​?​។​

​តាម​ពិត​ភរិយា​ខ្ញុំ​និង​ក្រុម​គ្រួសារ​មាន​ប្រា​ជា្ញ​ដើម្បី​ការពារ​ខ្លួន​ ព្រោះ​ក្រោយ​រំដោះ​ពី​របប​ ប៉ុ​ល​ពត​ ខែមករា​១៩៧៩​សភាពការណ៍​នៅ​ច្របូកច្របល់​ណាស់​។​ ទោះ​ដឹង​ថា​ប្តី​ស្ថិត​ក្នុង​តំណែង​ដ៏​ខ្ពស់​ក្នុង​រដ្ឋាភិបាល​តែ​ត្រូវ​តែ​លាក់​ប្រវត្តិ​ហើយ​មក​សម្ងំ​លាក់ខ្លួន​ និង​រើស​កួរស្រូវ​នៅ​សួង​ត្បូងឃ្មុំ​។​ ជំទាវ​រូប​នេះ​ដេក​តាម​វាលស្រែ​ជាមួយ​និង​កូន​ដ៏​កំសត់​ដែល​បែក​ពី​ឪពុក​តាំងពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​។​ កូន​មួយ​នេះ​ស្គាល់​នូវ​រសជាតិ​ វារ​តាម​ភ្លឺស្រែ​ ជិះ​លើ​ខ្នង​គោ​ ខ្នង​ក្របី​ ហើយ​ចុង​ក្រោយ​ហៅ​ឪពុក​ថា​ពូ​រយះ​ពេល​២​ខែ​។​ ខ្ញុំ​ជួប​ភរិយា​និង​កូន​ខ្ញុំ​នៅ​ថ្ងៃ​ទី​២៤​ខែ​កុ​ម្ភះ​ឆ្នាំ​១៩៧៩​ គឺ​៤៨​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ត្រូវ​បាន​រំដោះ​និង​ត្រូវជា​ ៦១៤​ ថ្ងៃ​បើ​គិត​ពី​ថ្ងៃ​ដែល​យើង​ព្រាត់​គ្នា​ចាប់ពី​ថ្ងៃ​ ២០​ ខែមិថុនា​ឆ្នាំ​១៩៧៧​ នៅ​ពេល​ដែល​ខ្ញុំ​ចេញ​មុខ​ដឹកនាំ​ការ​តស៊ូ​ប្រឆាំង​របប​ ប៉ុ​ល​ ពត​។​ ទោះ​ពេលវេលា​បាន​កន្លង​ហួស​ឆ្ងាយ​

​ហើយ​ក៏​ដោយ​ តែ​ខ្ញុំ​នៅ​តែ​ស្រក់​ទឹកភ្នែក​នៅ​ពេល​ខ្ញុំ​នឹកឃើញ​ប្រវត្តិ​ដ៏​ឈឺចាប់​នៃ​ជីវិត​ខ្ញុំ​និង​គ្រួសារ​ក៏​ដូច​ជា​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​ផង​ដែរ​»​ ៕

1

12

11

9

8

7

6

4

3

...

2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print