ខេត្តពោធិ៍សាត់៖ នគរបាលស្រុកក្រគរបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈបងថ្លៃស្រីខ្លួនឯង ខណៈបងថ្លៃកំពុងចោមពុងងូតទឹករួចបម្រុងងស្លៀកសម្លៀកបំពាក់ ក៏ស្រាប់តែជនសង្ស័យមើលទៅទំនងពេក បានស្ទុះចូលទៅចាប់អោបខ្លួនពីក្រោយ រួចចាប់សម្រាតខោធ្វើសកម្មភាពរំលោភបានសម្រេចតែម្តង។
ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ ស្ថិតនៅត្រង់ចំណុចពាងទឹក ក្បែរផ្ទះស្ថិតនៅក្នុង ភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជនរងគ្រោះទើបទៅដាក់ពាក្យបណ្តឹង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែម្តង ដោយសារជនរងគ្រោះមានរបួសផ្លូវភេទជាប់រវល់ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ។
មន្ត្រីនគរបាលស្រុកក្រគរបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ វ.ស.គ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ត្រូវជាបងថ្លៃជនសង្ស័យ ) ។ ចំណែកឯជនសង្ស័យឈ្មោះ ធុន អយ ហៅ ហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបានបន្តថា៖ ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួច ជនរងគ្រោះមានអាការៈហូរឈាមជាច្រើន ហើយសន្លប់ ត្រូវបានប្អូនស្រីបង្កើតបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពបឹងកន្ទួត តែដោយអាការៈ ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់វិញ ។
សមត្ថកិច្ចនគរបាលដដែលបានបន្តទៀតថា ការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ធុន អយ គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ នឹងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចាប់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៥និង៣០នាទី នាថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២០ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៉ឹម ពិន