រថយន្តបុកលោកតាធាក់សុីក្លូម្នាក់ស្លាប់នៅនឹងកន្លែងរថយន្តបើកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ : លោកតាម្នាក់ធាក់សុីក្លូ ត្រូវបានរថយន្តកាំបើកបុកពីក្រោយ បណ្តាលឲ្យ អូសស៊ីក្លូជាង ១០០ម៉ែត្រ ស្លាប់ភ្លាមៗ ចំណែកម្ចាស់រថយន្ត បើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថាលោកតាធាក់សុីក្លូមានឈ្មោះ កង អឿន អាយុប្រហែល ៧០ ទៅ៨០ឆ្នាំ ជាអ្នករត់ស៊ីក្លូ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅឯព្រែកហូរ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញតាធាក់ស៊ីក្លូ ធ្វើដំណើរតែម្តងឯង ដោយមានកំប៉ុងអេតចាយជាច្រើន នៅលើស៊ីក្លូ តាមបណ្តោយផ្លូវសុរាម្រិតក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាំម៉ារីហាយប្រ៊ិត ពណ៌ស ស៊េរី០៧ មិនចាំផ្លាកលេខ បើកបរស្របទិសដៅគ្នា ជាមួយស៊ីក្លូ យ៉ាងលឿន មកបុកស៊ីក្លូពេញទំហឹង បណ្តាលឲ្យតាស៊ីក្លូជាប់នៅក្រោមរថយន្ត អូសជាង១០០ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ចំណែរថយន្តមិនបានឈប់នៅដោះស្រាយនោះទេ បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

បន្ទាប់ពីកើតហេតុនេះ សពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់នៅវត្តទួល ដើម្បីរង់ចាំសាច់ញ្ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print