ឡិចស៊ីសRX400h​បេីក​បុក​គំរប់​លូ និងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ឡិចស៊ីស​RX​៤០០h ​គេចពី​ម៉ូតូ​កង់​បី​ ក៍ជ្រុល​ទៅ​បុក​និង​គំរប់​លូ​ ហើយ​បន្ត​ទៅ​បុក​ របង​ផ្ទះប្រជាពលរដ្ឋ​ បណ្តាល​ឲ្យ​រងការ​ខូចខាត​ កាលពី​វេលា​ម៉ោង​ ១១យប់​ ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ទុលមុខ​និង​ភ្នំពេញ​ស្បត​ក្លឹប​ ផ្លូវ​១៣​BT ភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

​ យោង​តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​បេីក​រថយន្ត​ ម៉ាក​ឡិចស៊ីស​ RX​៤០០h​ ពណ៌ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AH 5334 បានធ្វើ​ដំណើរ​ ចុះ​ពី​ផ្លូវ​២៧១​ ចូល​ទៅ​ផ្ទះ​ក្នុង​ភូមិ​ លេខ១៣​BT ក្នុង​ទិសដៅ​ ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីតហេតុ​ ក៍​បួង​ចង្កូត​ គេច​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ ទេីប​បណ្ដាល​ជ្រុល​ទៅ​បុក​និង​គំរប់​លូ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​ហេីយ​ រថយន្ដ​បង្ក​រ​មិន​ទាន់​អស់​ល្បឿន​ ក៍ជ្រុល​ទៅ​បុក​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ ទើប​ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​បាក់​កង់​កល់​រថយន្ត​ជាប់​ទៅ​មុខ​លែង​ ។ ហើយ​ភ្លាមៗ​នោះ​ដែរ​ អ្នក​បេីក​បរ​ បាន​ចុះ​ពី​រថយន្ដ​គេច​ចេញ​បាត់​ ។
​ ក្រោយ​កេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៍បាន​ចុះ​ទៅ​ដល់​ បាន​ពិនិត្យ​ឃើញ​ថា​ អត់​មាន​រង​ការ​ខូចខាត​ ក៍បាន​ឲ្យសាច់ញាតិ​ ស្ទូច​យក​រថយន្ត​បង្ក​រ​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​វិញ​ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print