ជញ្ជ្រាំងស្រែអ្នកភូមិប្រមាណ៦០ហិចតាត្រូវបានអគ្គីភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ជញ្ជ្រាំងស្រែអ្នកភូមិប្រមាណ៦០ហិចតាត្រូវបានអគ្គីភ័យឆាបឆេះរាលដាលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយវៃពន្លត់និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏បាញ់ពន្លត់ជាច្រើនម៉ោងទើបរលត់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២០នេះស្ថិតវាលស្រែជាប់ឃុំចំនួនបីឃុំនៅឃុំសំឡី ខ្សែត្រ ស្វាយតាយាន ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងសង្ស័យមានមនុស្សលួចដុត។

យោងតាមប្រជាពលរដ្ឋបានអោយដឹងថាករណីភ្លើងឆេះជញ្ជ្រាំងស្រែនេះផ្តើមចេញពីភូមិព្រៃប្រឹស ឃុំស្វាយតាយានសង្ស័យមានគេដុតជញ្ជ្រាំង ហើយបានរាលដាលដល់ភូមិ ឃុំដដៃទៀតបង្ករជាអណ្តាតភ្លើងនិងផ្សែងខ្មៅខ្មួរ ខ្មាញ់ពេញវាលស្រែ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍កាច់មែកឈើជួយពន្លត់ កុំឲ្យរាដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

ប្រភពបានបន្តថាភ្លើងបានឆេះជញ្ជ្រាំងស្រែ នៅសល់ប្រមាណតែប្រមាណពី២០០ម៉ែត្រទៅ៣០០ម៉ែត្រទៀតប៉ុណ្ណោះនិងឆេះដល់ផ្ទះពលរដ្ឋបើពុំមានការជួយអន្តរាគមន៏ពន្លត់ពីពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននោះទេ។

អាជ្ញាធរស្រុកកំពង់រោទិ៍អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់នៅរដូវប្រាំងនេះព្រោះងាយនិងឆាបឆេះខណះដែលយើងមានការធ្វេសប្រហែសជាពិសេសកុំដុតជញ្ជ្រាំងស្រែ និងព្រៃ​ និងត្រូវពន្លត់ភ្លើងចង្ក្រាន្តឲ្យបានត្រឹមត្រូវមុនចេញពីផ្ទះចៀសវាងបង្កឲ្យមានភ្លើងផ្ទះដែលកើតឡើងជាយថាហេតុផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print